ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ជីវិត​ប្រុស​លក់ខ្លួន​កណ្តាល​ក្រុងភ្នំពេញ ម៉ូយ​ភាគច្រើន​មេម៉ាយ​មានទ្រព្យ​ស្តុកស្តម្ភ និង​ស្ត្រី​របស់​តា​តា

ជីវិត​ប្រុស​លក់ខ្លួន​កណ្តាល​ក្រុងភ្នំពេញ ម៉ូយ​ភាគច្រើន​មេម៉ាយ​មានទ្រព្យ​ស្តុកស្តម្ភ និង​ស្ត្រី​របស់​តា​តា

ភ្នំពេញ៖ កាលពី​មុនគេ ពុំដែល បាន ស្គាល់ ឬ បានដឹង ច្បាស់ ថា មាន បុរស ប្រកប របរ រកស៊ី លក់ខ្លួន នោះទេ គ្រាន់តែ ឮ ហើយ និយាយ តៗ គ្នា ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ននេះ ប្រាកដ ជាមាន បុរស ប្រកប របរ រកស៊ី លក់ខ្លួន ពិតមែន គ្រាន់តែ ក្រុម នេះ មិន ចេញមុខ ដូចជា ស្ត្រី រកស៊ី ផ្លូវភេទ នោះទេ ។ បុរស ដែល ប្រកប របរ រកស៊ី លក់ខ្លួន នោះ ភាគច្រើន គឺមាន វ័យ ចន្លោះ ពី ១៩ ឆ្នាំ ទៅ ជាង ៣០ ឆ្នាំ ដែលមាន រូបរាង ស្អាត សង្ហា ហើយ ពួកគេ មិនបាន ប្រមូល ផ្តុំគ្នា ជា ក្រុមៗ នោះទេ ក្នុងចំណោម ពួកគេ មាន អ្នកខ្លះ ជា និស្សិត កំពុង សិក្សា នៅតាម មហាវិទ្យាល័យ ។
ការរកស៊ី លក់ខ្លួន របស់ ពួកគេ គឺ ដើម្បី តែ ការសប្បាយ និង រកប្រាក់ ខ្លះ សម្រាប់ ផ្គត់ផ្គង់ ជីវភាព នៃ ការសិក្សា របស់ ពួកគេ ប៉ុន្តែ មាន អ្នកខ្លះ ប្រកប របរ រកស៊ី លក់ខ្លួន ដោយសារតែ មិនមាន ការងារ ធ្វើ ។ “ ប្រជាប្រិយ ” បាន ជួប បុរស ប្រកប របរ រកស៊ី លក់ខ្លួន ម្នាក់ ដែល បុរស រូបនោះ គ្រាន់តែ ប្រាប់ ឈ្មោះ ហៅ ក្រៅ របស់គេ ថា “ ប៊ុនធឿន ” ដែល ក្រុម បុរស ប្រកប របរ រកស៊ី លក់ខ្លួន ដទៃទៀត បានចាត់ទុក ប៊ុនធឿន ថា ជា កំពូល បុរស លក់ខ្លួន ព្រោះ រូបគេ មាន ស្គាល់ មេ បណ្តាញ្ញ និង ម៉ូយ របស់គេ ជាច្រើន ។

ប៊ុនធឿន ជា កូនចៅ អ្នក ខេត្តព្រៃវែង ចូលដល់ ឆ្នាំនេះ គេ មាន វ័យ ២៧ ឆ្នាំ មាន បងប្អូន ចំនួន ៧ នាក់ ប៊ុនធឿន ជា កូន ទី ៤ ក្នុង គ្រួសារ កសិករ មួយ។ អ្វីដែល ធ្វើ ឱ្យគេ មានការ ចាប់អារម្មណ៍ នោះ គឺ មុន ពេលដែល ប៊ុន ធឿន មក ប្រកប របរ រកស៊ី លក់ខ្លួន នេះ ប៊ុនធឿន ធ្លាប់បាន បួស ជា ព្រះសង្ឃ រយៈពេល ជាង ៧ ព្រះវស្សា ដែរ ។

ពេល ជួប ជាមួយ “ ប្រជាប្រិយ ” ប៊ុនធឿន បាន រៀបរាប់ ដោយ មិន លាក់លៀម ថា ដោយសារតែ រូបគេ ជា កូនកំព្រា ដែល ឪពុកម្តាយ បាន ស្លាប់ចោល តាំងពី នៅ តូ ចមក នោះ ធ្វើ ឲ្យ ជីវិត ក្នុង ការសិក្សា ចំណេះ ទូទៅ របស់គេ ត្រូវបាន បញ្ចប់ ត្រឹមតែ ថ្នាក់ ទី ៦ ប៉ុណ្ណោះ ។ ដោយសារតែ ចង់ សិក្សា បន្ត គេ បាន សាង ផ្នួស ជា សង្ឃ តាំងពី អាយុ ១៧ ឆ្នាំ ។

បន្ទាប់ពី បាន បួស ជា ព្រះសង្ឃ ហើយ ភ្លាម មិនយូរប៉ុន្មាន នេន ប៊ុនធឿន ក៏បាន និមន្ត មក បន្ត ការសិក្សា ខាង ផ្នែក ភាសាបាលី ដោយ ស្នាក់ នៅក្នុង វត្ត មួយនា ទីក្រុង ភ្នំពេញ ។ បន្ទាប់ពី បួស ជា ព្រះសង្ឃ អស់ រយៈពេល ជាង ប្រាំពីរ វស្សា ដោយ អស់ និស្ស័យ ក្នុងការ សាង ព្រះ ផ្នួស ផង នោះ ព្រះសង្ឃ ប៊ុនធឿន ក៏បាន លាចាក សិក្ខាបទ មកជា គ្រហស្ថ វិញ្ញ នៅក្នុង ឆ្នាំ ២០០៨ ។ ក្រោយពី លាចាក សិក្ខាបទ មក ប៊ុនធឿន បាន ស្វះ ស្វែងរក ការងារ ធ្វើ ដើម្បី ចិញ្ចឹមជីវិត ប្រចាំថ្ងៃ មិនយូរប៉ុន្មាន ប៊ុនធឿន បាន ទៅធ្វើជា កម្មករ នៅក្នុង រោងចក្រ មួយ ដោយ ធ្វើការ នៅក្នុង រោងចក្រ មួយ នោះ មិនបាន ប៉ុន្មាន ខែ ផង គេ ក៏ ប្តូរ ការងារ មក ធ្វើជា សន្តិសុខ ឲ្យ ក្រុមហ៊ុន មួយ ។
ដោយ ធ្វើ ការងារ ខាង ផ្នែក សន្តិសុខ នេះ ពិបាក ពេក ហើយ ប្រាក់ខែ ក៏ តិច ទៀត នៅ ឆ្នាំ ២០០៩ ប៊ុនធឿន បានធ្វើ ចំណាកស្រុក ទៅរក ការងារ ធ្វើ នៅក្នុង ទឹកដី ប្រទេស ថៃ ដោយ ទៅធ្វើ ការងារ ជា កម្មករ ដាំដំឡូង កាប់ ឈើ និង ចុងក្រោយ ទៅធ្វើជា កម្មករ ក្នុង រោងចក្រ ផ្លែឈើ មួយ ក្នុង ទឹកដី នៃ ប្រទេស ថៃ ។

ធ្វើជា កម្មករ ស៊ីឈ្នួល គេ នៅ ទីនោះ អស់ រយៈពេល ជាង ពីរ ឆ្នាំ នៅ ចុងឆ្នាំ ២០១១ ប៊ុនធឿន ក៏បាន វិលត្រឡប់ មករក ការងារ ធ្វើ នៅក្នុង ប្រទេស កម្ពុជា វិញ ។ ពេលមកដល់ ប្រទេស កម្ពុជា ភ្លាម គេ បា នរក ការងារ ធ្វើ នៅ ខេត្តសៀមរាប ដោយ ធ្វើជា អ្នកបម្រើ នៅក្នុង ភោជនីយដ្ឋាន មួយ មិនបាន ប៉ុន្មាន ប៊ុនធឿន ក៏ ឈប់ ធ្វើជា អ្នកបម្រើ នៅក្នុង ភោជនីយដ្ឋាន នោះ ទៀត ហើយ នៅ ដើមឆ្នាំ ២០១២ ក៏ ត្រឡប់មក នៅ និង រក ការងារ ធ្វើ នៅក្នុង ទីក្រុង ភ្នំពេញ វិញ ម្តង ។

ក្នុងការ មករក ការងារ នៅក្នុង ទីក្រុង ភ្នំពេញ ប៊ុន ធឿន មិនអាច រក ការងារ បានធ្វើ ឡើយ នៅ ល្ងាច ថ្ងៃមួយ ដោយមាន ការ អស់សង្ឃឹម ក្នុង ជីវិត ខ្លាំងពេក ប៊ុនធឿន ក៏បាន ធ្វើដំណើរ ទៅ លម្ហែកាយ នៅតាម សួនច្បារ នា មាត់ទន្លេ ខាងមុខ វត្ត ឧណ្ណាលោម នៅពេល កំពុងតែ អង្គុយ គយគន់ ទេសភាព តាម មាត់ទន្លេ បាន បន្តិច មាន បុរស ខ្ទើយ ម្នាក់ បានមក អង្គុយ ក្បែរ ហើយ និយាយ លេង ជាមួយ គេ ។ ពេល អង្គុយ និយាយ គ្នា លេង បាន មួយសន្ទុះ ជាមួយ ប៊ុន ធឿន បុរស ខ្ទើយ នោះ ក៏បាន សុំ លេខ ទូរស័ព្ទ ពី រូបគេ ហើយក៏ សុំ លា ទៅមុន ។

នៅក្នុង ថ្ងៃ ដដែល នោះ នៅវេលា ម៉ោង ប្រហែលជា ១០ យប់ បុរស ខ្ទើយ ម្នាក់ នោះ ក៏បាន ទូរស័ព្ទ មករក គេ មុនដំបូង គេ បាន និយាយ លេង ធម្មតា ប៉ុន្តែ នៅពេល និយាយ ដឹងចិត្ត គ្នា បាន បន្តិច បុរស ខ្ទើយ ម្នាក់ នោះ ក៏បាន សួរ នាំមក រូបគេ ថា រាល់ថ្ងៃ ធ្វើការ ងារ អ្វី ? ហើយ រស់ នៅឯណា ? ដោយ មិន បង្អង់ យូរ ប៊ុន ធឿន ក៏បាន ឆ្លើយតប ទៅវិញ្ញ ភ្លាមៗ ថា បច្ចុប្បន្ននេះ គេ ស្នាក់នៅ ក្នុង វត្ត មួយ ហើយ មិនមាន ការងារ ធ្វើ នោះទេ គឺ កំពុងតែ ដើររក ការងារ ធ្វើ រាល់ ថ្ងៃនេះ ស្ទើរតែ ដាច់បាយ មួយពេលៗ ទៅហើយ ព្រោះ មិនមាន ប្រាក់ ទិញ បាយ ហូប នោះទេ ។

គ្រាន់តែ ឮ សម្តី គេ និយាយ ដូច្នេះ បុរស ខ្ទើយ ម្នាក់ នោះ ក៏ ឆ្លើយតប មក គេ វិញ្ញ យ៉ាង លឿន ថា “ បើ ចង់បាន ប្រាក់ ស្រួល គឺ រកស៊ី លក់ខ្លួន ទៅ ព្រោះ រូប សង្ហា ប៉ុណ្ណឹង ដែរ ប្រាកដ ជាមាន គេ ចាប់អារម្មណ៍ ច្រើន ទុកឱ្យ គេ ជា អ្នករក ម៉ូយ ឱ្យ ” ។ ពេលឮ បុរស ខ្ទើយ និយាយ ដូច្នេះ ប៊ុនធឿន និយាយថា រូបគេ បាន សើច ហើយ បាន ឆ្លើយតប បែប លេងសើច ទៅវិញ ថា “ បើ មាន នារី ណា ម្នាក់ ត្រូវការ សេវា បែបនេះ មែន គឺ ចង់ សាកល្បង មើល៍ ដែរ ក្រែងលោ បាន ប្រាក់ ខ្លះ យកមក ទិញ បាយ ហូប ” ។

និយាយ គ្នា ពី យប់ លុះ ព្រឹក ឡើង នៅ វេលា ម៉ោង ប្រហែល ៩ និង ៣០ នាទី បុរស ខ្ទើយ នោះ ក៏បាន ទូរស័ព្ទ មក ម្តងទៀត និយាយ ប្រាប់ថា ឥឡូវនេះ មាន ស្ត្រី មេម៉ាយ ម្នាក់ គេ ត្រូវការ សេវា នេះ ដោយ រួមដំណេក ជាមួយ គេ ម្តង គេ ឲ្យ តម្លៃ ខ្លួន ៣០ ដុល្លារ ។ នោះ ជា លើកទីមួយ ហើយ ដែល គេ ប្រកប របរ រកស៊ី លក់ខ្លួន ។ ប៊ុនធឿន និយាយថា ស្ត្រី ដែល ហៅ គេ ទៅ ដេក នោះ គឺជា ស្ត្រី មេម៉ាយ ជា ពាណិជ្ជករ នៅក្នុង ទីក្រុង ភ្នំពេញ មាន អាយុ ជាង ៤០ ឆ្នាំ ។ ចាប់តាំងពី ពេលនោះ មក គេ តែងតែ ប្រកប របរ រកស៊ី លក់ខ្លួន នេះ រហូត ហើយ មាន ម៉ូយ ហៅ ទៅជា បន្តបន្ទាប់ ។
រហូតមកដល់ បច្ចុប្បន្ន នេះ ប៊ុន ធឿន និយាយថា គេ មាន ម៉ូយ ជាច្រើន ហើយ ស្ត្រី ដែល ដេក ជាមួយ គេ នោះ ភាគច្រើន ជា ស្ត្រី មេម៉ាយ ដែល ចូលចិត្ត ការសប្បាយ មួយចំនួនទៀត ជា ស្ត្រី ក្មេង ដែល តាៗ ចិញ្ចឹម លួចលាក់ ហើយ ប៊ុនធឿន ក៏ ធ្លាប់ ដេក ជាមួយ ប្រពន្ធ របស់គេ ដែរ ដោយ ប៊ុនធឿន និយាយថា មូលហេតុ ដែល នាំ ឲ្យ ស្ត្រី ទាំងនោះ រក សេវា ខាងក្រៅ ដូច្នេះ ដោយសារតែ ប្តី ដើរ ផឹកស៊ី មាន ស្រី ញី ខាងក្រៅ ភ្លេច ប្រពន្ធ កូន ទើប ធ្វើ ឲ្យ ពួកគាត់ រក សេវា សប្បាយ ខាងក្រៅ ដូច្នេះ ។

ស្ត្រី ដែល រូបគេ ដេក ជាមួយ នោះ ភាគច្រើន ជា អ្នករកស៊ី ដែលមាន ទ្រព្យសម្បត្តិ ស្តុកស្តម្ភ ហើយ គេ មិនដែល ទាមទារ តម្លៃ ខ្លួន មុន នោះទេ បន្ទាប់ពី ដេក ហើយ ភ្ញៀវ ឲ្យ ប៉ុន្មាន ក៏ ឲ្យ ទៅ ប៉ុន្តែ ក្នុងការ ដេក ជាមួយ ភ្ញៀវ ម្តង យ៉ាងហោចណាស់ ក៏ គេ ឲ្យ ចំនួន ២០ ដុល្លារ ដែរ មាន អ្នកខ្លះ ដៃ ទូលាយ គេ ហ៊ាន ឲ្យ ពី ៥០ ដុល្លារ ទៅ ១០០ ដុល្លារ ក៏មានដែរ ។ ដោយ ក្នុង មួយ ថ្ងៃ យ៉ាងហោចណាស់ ក៏ គេ ដេក ជាមួយ ភ្ញៀវ ស្ត្រី ចំនួន ពីរ នាក់ ដែរ មាន ថ្ងៃ ខ្លះ ដេក ជាមួយ ភ្ញៀវ រហូតដល់ ទៅ បីនាក់ ក្នុង មួយថ្ងៃ ប៉ុន្តែ មាន ថ្ងៃ ខ្លះ ក៏ មិនមាន ដែរ ។ ប៊ុនធឿន និយាយ ថា រាល់ថ្ងៃនេះ គេ រកប្រាក់ ពី ការប្រកប របរ លក់ខ្លួន នេះ បាន ច្រើន គួរសម ប៉ុន្តែ ប្រាក់ ទាំងអស់នោះ មិន សល់ នោះទេ គឺ យកទៅ ផឹកស៊ី ដើម្បី ប៉ូវ សុខភាព វិញ ៕89f2a7da35c1bd58397483ff5783440750bf89ce poster52 Sale Body

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya