ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ក្រុមចោរ​ភ្ជង់​ប្លន់​ប្រជាពលរដ្ឋ យក​ទ្រព្យសម្បត្តិ បាន២នាក់

ប៉ូលិស​ចាប់​ក្រុមចោរ​ភ្ជង់​ប្លន់​ប្រជាពលរដ្ឋ យក​ទ្រព្យសម្បត្តិ បាន២នាក់

(ព្រះសីហនុ)៖ នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២នាក់ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ប្រើ​កាំបិត​ចុង​ស្រួច ភ្ជង់​ទៅលើ​នារី​រងគ្រោះ ២នាក់​ផ្សេងទៀត យក​អស់​ទូរស័ព្ទ លុយ និង​របស់របរ​មួយចំនួនទៀត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង២នាក់​បានធ្វើ​សកម្មភាព​ប្លន់​ទៅលើ​ពួកនាង កាលពី​នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅ​ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ យក​អស់​ទូរស័ព្ទដៃ​ម៉ាក IPhone5s ១គ្រឿង ទូរស័ព្ទដៃ​ម៉ាក IPhone5 ១គ្រឿង ទូរស័ព្ទ​ចុច​ពិល១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក លុយ​ខ្មែរ ១៣០,០០០រៀល លុយ​ដុល្លារ ២០ដុល្លា កាត​ធនាគារ១សន្លឹក កាបូបស្ពាយ។

ជនសង្ស័យ​មាន​គ្នា២នាក់ ម្នាក់​ឈ្មោះ គង់ កីឡាកាស អាយុ១៨ឆ្នាំ មាន​ទីលំនៅ​ភូមិ២ សង្កាត់​លេខ២ ក្រុងព្រះសីហនុ ជា​ជនដៃដល់ និង​ឈ្មោះ ង៉ែត ឡែ​ន អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា។

ចំណែក​ជនរងគ្រោះ​មាន​គ្នា២នាក់​ដែរ​ម្នាក់​ឈ្មោះ ខុំ ភាព អាយុ២៦ឆ្នាំ មាន​ទីលំនៅ​ក្រុម៤៧ ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ និង​ឈ្មោះ ហែម ស្រីមុំ អាយុ២៥ឆ្នាំ នៅ​ជាមួយគ្នា ៕fn-2017-02-27-21-40-24-0 fn-2017-02-27-21-40-24-1 fn-2017-02-27-21-40-24-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya