ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខអ្នកប្រចាំខេត្តកំពត ៤នាក់ ករណីគ្រឿងញៀន

មើលមុខអ្នកប្រចាំខេត្តកំពត ៤នាក់ ករណីគ្រឿងញៀន

ខេត្តកំពត‌ ៖ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៧ កម្លាំង‌កងរាជអាវុធហត្ថ‌ បើកប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ហែម‌‌ ចាន់ដារ៉ា មេបញ្ជាការង និងជាប្រធានមន្ទីរយុត្តិធម៌ ជាមួយគ្នា‌នោះដែរ បានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងធ្វើការសម្របសម្រួលនិតិវិធី ពីលោក‌ ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាសគ្រឿងញៀន នៅត្រង់ចំណុចភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំព។

មុខសញ្ញាទាំង៤នាក់នោះ បង្រ្កាប២កន្លែងផ្សេងៗគ្នា ចំពោះ៣នាក់ចាប់ឃាត់ខ្លួនបាន នៅភូមិខាងលើនោះរួមមាន:ទី១‌ ឈ្មោះ‌រ៉ូ ឆៃយ៉ា ភេទប្រុសអាយុ២៩ឆ្នាំទី២ ឈ្មោះសុខ ហេង ភេទប្រុស អាយុ៥៤ឆ្នាំ ទី៣‌ ឈ្មោះ‌គង់ សើហ្វឺអ៊ី ភេទប្រុស អាយុ២៨ឆ្ នាំអ្នកទាំង៣នេះ រស់នៅភូមិសង្កាត់ខាងលើ។

វត្ថុតាងដកហូតបានរួមមាន គ្រឿងញៀនចំនួន២កញ្ចប់តូច រួមនិងឧបករណ៍ជក់ថ្នាំ ចំនួន១ -ម៉ូតូធ្វើមធ្យោបាយ ចំនួន២គ្រឿង (ម៉ាកហ្វីណូ១គ្រឿងនិងឆាលី១គ្រឿង) នៅថ្ងៃដដែលនៅ វេលាម៉ោង ២១និង៣០នាទី បានបន្តចុះបង្រាប មុខសញ្ញាគ្រឿងញៀន១ករណីទៀត នៅត្រង់ចំណុច ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានឃាត់ខ្លួន ជនសង្ស័យបាន ចំនួន១នាក់ឈ្មោះ ជា ទីទី ភេទប្រុស អាយុ២០ឆ្នាំ និងដកហូតវត្ថុតាង ចំនួន១កញ្ចប់ធំ។បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង សាកសួរកសាងសុំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

61874f82-a03a-46ea-b4c6-e2efc527268d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya