ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឯកឧត្តមស្វាយសំ​អ៊ាងអភិបាលខេត្ត​មណ្ឌលគិរីអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​គ្រប់គ្នាចំពោះ​បញ្ហា​អគ្គិភ័យ

ឯកឧត្តមស្វាយសំ​អ៊ាងអភិបាលខេត្ត​មណ្ឌលគិរីអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​គ្រប់គ្នាចំពោះ​បញ្ហា​អគ្គិភ័យ

មណ្ឌលគិរី៖ឯកឧត្តមស្វាយសំ​អ៊ាងអភិបាលនៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរីបាន​អំពាវនាវ​ដល់​បាន​អំពាវនាវដល់​មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់និង​ប្រជាពលរដ្ឋត្រូវតែមាន​ការយល់ដឹងពី​ការបង្ការនិង​ពន្លត់​អគ្គិភ័យគឺជា​ករណី​កិច្ច​របស់​គ្រប់​ក្រសួងស្ថាប័នអង្គភាពអង្គការ​សង្គម​ស៊ីវិលផ្នែក​ឯកជន​និង​ជន​គ្រប់រូបដែល​ទាំងអស់គ្នា​ចាំបាច់​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្នកុំ​ឲ្យ​កើតមាន​អគ្គីភ័យនិង​ត្រូវ​ចូលរួម​ជួយ​គ្នា​ពន្លត់​នៅពេល​មាន​អគ្គិភ័យ​កើតឡើងថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​បង្ការនិង​ពន្លត់អគ្គិភ័យ​លើក​ទី០១នៅ​ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧នៅ​រង្វង់​មូល​គោព្រៃក្រុង​សែន​មនោ​រម្យនា​ព្រឹក​ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១។

ឯកឧត្តមស្វាយសំ​អ៊ាងអភិបាល​អភិបាលខេត្តបាន​បញ្ជាក់ថាការ​ប្រារព្វ​ទិវា​នេះ​ឡើងគឺ​សំដៅ​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេសក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ខេត្តមណ្ឌលគិរីមានការ​យល់ដឹងនិង​ចង់ចាំ​ថាអគ្គិភ័យគឺ​គ្រោះថ្នាក់​កាច​សាហាវ​មួយដែល​អាច​បំផ្លេចបំផ្លាញ​អាយុជីវិតនិង​ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​បាន​គ្រប់ពេលប្រសិនបើ​មានការ​ធ្វេសប្រហែសឬ​មិន​ប្រុងប្រយ័ត្ន​នោះទេ។ឯកឧត្តមបាន​បន្ថែមថាថ្វីត្បិតតែ​នៅ​ខេត្តមណ្ឌលគិរីមិនមាន​អគារឫ​សំណង់​សម្បូរ​ដូច​នៅ​រាជធានីនិង​តាម​បណ្តា​ខេត្ត​ផ្សេងក៏ដោយប៉ុន្តែ​អគ្គីភ័យ​នៅតែមានដោយឡែក​សូម​ប្បី​តែ​វាលស្មៅ​នៅតាម​ភ្នំនិង​នៅតាម​ព្រៃនៅក្នុង​ភូមិសាស្ត្រខេត្តមណ្ឌលគិរីក៏បង្ករ​ឲ្យ​ភ្លើង​ឆេះ​ជា​រៀងរាល់ឆ្នាំដូច្នេះបញ្ហា​អគ្គិភ័យ​នេះគឺ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋត្រូវតែចូលរួម​ឲ្យ​បាន​គ្រប់គ្នាដើម្បី​បង្ការ​ទប់ស្កាត់និង​លុប​បំ​បាត​អគ្គិភ័យ​ឲ្យ​បានជាពិសេសអង្គភាពជំនាញត្រ​វ​ចូលរួម​ផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋគ្រឹះស្ថានសាធារណៈ​និង​ឯកជនត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុម​បង្ការ​និង​ពន្លត់​អគ្គិភ័យដោយមាន​ឧបករណ៍សំភារៈ​ចាំបាច់​មួយចំនួន។តាម​របាយ​ណ៍រ​បស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីតូចយ៉ុ​នស្នងការ​នគរបាល​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹងចំនួន​គ្រោះថ្នាក់​អគ្គិភ័យនិង​មហន្តរាយដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ២០១៦កន្លងទៅនេះរួមមាន៖គ្រោះថ្នាក់​អគ្គិភ័យ​បាន​កើតឡើង​ចំនួន០៤លើកក្នុងនោះ​ឆេះ​លំនៅដ្ឋាន​ចំនួន០២លើកឆេះ​ចំការ​ស្រល់​ចំនួន០១លើកនិង​ឆេះ​ក្នុង​ក្រុមហ៊ុន​ចំនួន០១លើកគឺ​ឆេះ​ឈើ​ជាច្រើន​កំណាត់​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត។សូមបញ្ជាក់​ផងដែរ​ថាក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​បង្ការនិង​ពន្លត់​អគ្គិភ័យ​លើក​ទី១ (ថ្ងៃទី២២ខែកុម្ភៈ២០១៧)នៅ​រង្វង់​មូល​គោព្រៃក្រុង​សែន​មនោ​រម្យក៏មាន​ការបង្ហាញ​អំពី​របៀបបង្ការ​និង​ពន្លត់​អគ្គិភ័យដោយ​ក្រុម​ពន្លត់​អគ្គិភ័យ​ខេត្តដើម្បី​បង្ហាញ​ដល់​មហាជន​ទស្សនា​ផងដែរ៕16990082_1213130065474551_1662984081_o 16990338_1213130005474557_2063182179_o 16990449_1213129978807893_1241114662_o 17015200_1213128635474694_2002254294_o 17016300_1213128748808016_873389107_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya