ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » សង្ស័យ​អត់​មានច្បាប់​អាជ្ញាប័ណ្ណ ករណី​កាស៊ីណូ​កោះ​ស្កូ កំពុងបើក​លេងល្បែង​យ៉ាង​គ្រឹគ​គ្រេង

សង្ស័យ​អត់​មានច្បាប់​អាជ្ញាប័ណ្ណ ករណី​កាស៊ីណូ​កោះ​ស្កូ កំពុងបើក​លេងល្បែង​យ៉ាង​គ្រឹគ​គ្រេង

ព្រៃវែង ៖ ប្រភពពី​មន្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា កាស៊ីណូ​កោះ​ស្កូ​នេះ​គឺមាន​ភ្ញៀវ​ចូល​លេង​ច្រើន​ក្នុងមួយថ្ងៃៗមិន​ក្រោម​ពី៤០០ទៅ៥០០នាក់​ទេ លោក​បន្តទៀតថា បើតាម​មន្ត្រី​នៅទីនេះ បាន​ខ្សឹបខ្សៀវ​ថា កាស៊ីណូ​នេះ មិនមាន​ច្បាប់​ឡើយ​ព្រោះថា មិនដែល​ឃើញ អនុក្រឹត្យ ស ជ ណ ឬ​អាជ្ញា​ប​ណ្ណ័ ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​ទេ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ក៏​មិន​ស្គាល់​ថា​កាស៊ីណូ​ដែល​ខ្លួន​ចូល​លេង​នេះ​មាន ឈ្មោះ​អ្វី​នោះទេ​ខណៈ​កាស៊ីណូ​នេះ មិនមាន​ស្លាក​យីហោ​ឡើយ គឺមាន​តែ​របង​ព​ទ្ធ័​ជុំវិញ ប្រភព​មួយទៀត​បាន​បង្ហើប​ថា កាស៊ីណូ​នេះ​ពីមុន​ជា​របស់​លោកជំទាវ​ម្នាក់​តែ​ក្រោយមក​ឮថា​លក់​ឲ្យ​គេ​បាត់​ហើយ។ អ្នកជំនួញ​ម្នាក់​បាន​លើកឡើងថា កាស៊ីណូ កោះ​ស្កូ​នោះ មិនមាន​ច្បាប់​អាជ្ញា​ប​ណ្ណ័​ឬ​អនុក្រឹត្យ ពី​រដ្ឋាភិបាល​ឡើយ។

រាល់ថ្ងៃនេះ គេ​សង្កេតឃើញ​សកម្មភាព អ្នកលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​កាស៊ីណូ កោះ​ស្កូ ដែល​ស្ថិតនៅ​ឃុំ​កោះ​សំពៅ  ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង គឺ​កំពុងតែ​លេង​យ៉ាង​គ្រឹគ​គ្រេង​បំផុត ជាពិសេស​ល្បែង​ប្រជល់មាន់​តែម្ដង ក្នុងមួយថ្ងៃៗ ប្រជល់​រាប់សិប​គូរ តែ​ការលេង​ល្បែងស៊ីសង​ទាំងនោះ ត្រូវបាន​មតិសាធារណៈ​លើកឡើងថា កាស៊ីណូ នៅ​កោះ​ស្កូ​នេះ​មិនមាន​ច្បាប់​អាជ្ញា​ប​ណ្ណ័​ទេ តែ​ក៏​អាច​លេង​បាន​ព្រោះ​មាន​អ្នកធំ​នៅ​ពីក្រោយ។

ជុំវិញ​ករណី​កាស៊ីណូ​ដែល​គេ​ស​ង្ស​យ័​ថា អត់​ច្បាប់​នេះ​ផងដែរ លោក ជា ហេង អធិការ​ស្រុក​ពាម​ជ័រ បាន​លើកឡើងថា សម្រាប់​កាស៊ីណូ មួយ​នេះ​អាជ្ញា​ប​ណ្ណ័ ឬ ស ជ ណ លោក​មិនដែល​ឃើញ​ទេ​តែ​លោក​និង​ឲ្យ​ប៉ុ​ស្ថិ៍​ទៅពិនិត្យ​នៅ​ថ្ងៃស្អែក តែ​យ៉ាងណា​នោះ​មិនទាន់​ដឹង​ទេ។ ឯ​លោក ទួន សុគ​ន្ទ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​ខេត្តព្រៃវែង​បាន​បកស្រាយ​យ៉ាងដូច​នេះ​ថា កាស៊ីណូ​នោះ លោក​មិន​បានដឹង​ទេ ព្រោះ​គេ​មិន​ប្រាប់​មក​លោក​ផង ហើយ​បើ​ចង់ដឹង​ទាល់តែ​សួរ ទៅ​អគ្គ​សហកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ឯ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ និង​ភាគី​កាស៊ីណូ មិនទាន់​សុំ​ការពន្យល់​បានទេ។

គូសបញ្ជាក់​ផងដែរ​ថា កាស៊ីណូ ដែល​ត្រឹមត្រូវ​តាមច្បាប់​គឺមាន​អនុក្រឹត្យ ស ជ ណ បញ្ជាក់​ពី​ការលេង​ល្បែង និង​មាន​អាជ្ញា​ប​ណ្ណ័​ត្រឹមត្រូវ ហើយក៏​តម្រូវ​ឲ្យ​មាន​ទីតាំង នៅតាម​ច្រក​អន្តរជាតិ និង​មាន​ស្តង់ដា លក្ខណៈ​បច្ចេកទេស ត្រឹម​ត្រូវមាន​ស្លាក​យីហោ ម្យ៉ាងវិញទៀត​គឺ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ ចូល​លេងល្បែង​ឡើយ គឺ​តម្រូវ​ឲ្យ​ជនជាតិ​បរទេស ជា​អ្នកលេង​ទេ តែ​សម្រាប់​កាស៊ីណូ កោះ​ស្កូ ស្រុក​ពាម​ជ័រ​នេះ មិនមាន​ស្លាក​យីហោ ទីតាំង​តូច​ផ្លូវ​ចូល​ក៏​តូច ហើយ​នៅជាប់​ច្រករបៀង​ទៀត តើ​មានច្បាប់​មកពីណា ខណៈ​សមត្ថកិច្ច​មិនដែល​ឃើញ អាជ្ញា​ប​ណ្ណ័​ផង​នោះ៕

1d3cd4e9-9e10-4dfa-9646-927d92fd918a 007e8389-47ff-4fb0-9a7b-94760db5b1be c81bc977-e023-4d48-be78-82c9e818c7b5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya