ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​គ្រឿងញៀន

ខេត្តកណ្តាល៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​ល្វា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ដកហូត​វត្ថុតាង​ថ្នាំញៀន២កញ្ចប់ អាវុធ៣ដើម និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ។

ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឈ្មោះ លី សុខ ភេទ​ប្រុស អាយុ៤៣ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ល្វា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន២កញ្ចប់ ,អាវុធ៣ដើម(កាំភ្លើង​ច្នៃ១ដើម​និង​ដាវ២ដើម) ,ជំ​ពាម​កៅស៊ូ១ ,ទូរស័ព្ទដៃ១គ្រឿង ,សម្ភារ​វេច​ខ្ចប់ និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត ។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​មហាជន​ល្អ​ថា នៅក្នុង​ភូមិសាស្ត្រ ឃុំ​ទំនប់​ធំ មាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​រួចមក សមត្ថកិច្ច​នគរបាល​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕

kdal-2-25

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya