ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្មេង២នាក់​ជិះ​កង់សុខៗ ត្រូវ​ម៉ូតូ​បុក​ឲ្យ​របួសធ្ងន់ ឯ​ជនបង្ក​រត់គេចខ្លួន​បាត់

ក្មេង២នាក់​ជិះ​កង់សុខៗ ត្រូវ​ម៉ូតូ​បុក​ឲ្យ​របួសធ្ងន់ ឯ​ជនបង្ក​រត់គេចខ្លួន​បាត់

ខេត្តកំពង់ស្ពឺ ៖ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧និង២៥នាទី​យប់ ថ្ងៃទី២៦ខែកុម្ភៈ​ឆ្នាំ២០១៧ នៅ​ខាងលិច​រង្វង់​មូល​ផ្សា​រក​ន្តួ​ត ត្រង់ចំណុច​មុខ​ខ្លោងទ្វា​ចូល​វត្ត​កន្ទួត​រវៀង ក្នុង​ឃុំ​ដង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។

ក្មេងប្រុស២នាក់​បាន​របួស​ធ្ងន់ធ្ង​រ ហើយ​ត្រូវបាន​គេ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ខណៈដែល​ជិះ​កង់១គ្រឿង ត្រូវបាន​ម៉ូតូ​បើក​លឿន​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង រួច​អ្នកបង្ក​ទុក​ម៉ូតូ​ចោល រត់គេចខ្លួន​បាត់។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ក្មេងប្រុស​ទាំង២នាក់​ខាងលើនេះ បាន​ជិះ​កង់​មួយគ្រឿង ឌុប​គ្នា​ក្នុង​ទិល​ដៅ ពី​កើ​តទៅ​លិច លុះ​ធ្វើដំណើរ​មកដល់ ចំណុចកើតហេតុ កង់​ដែល​ជិះ​ស្រប​ទិស​គ្នា ពី​កើ​តទៅ​លិច ដល់​ចំណុចកើតហេតុ កង់​បត់​ចូល​ផ្លូវ​វត្ត​កន្ទួត ត្រូវ​ម៉ូតូ​បុក​ចំពាក់​កណ្ដាល​កង់​ពេញទំហឹង បណ្ដាលអោយ​ជន​រងរបួស​ក្មេង​ទាំងពី​នាក់ ជា​ទម្ងន់ រួច​ត្រូវបាន​គេ​ដឹក​បញ្ចូនទៅ​ពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះបន្ទាន់។

ក្មេងរងគ្រោះ​ទី១ឈ្មោះ សឿង ពែ​ទ ភេទ​ប្រុស អាយុ១៥ឆ្នាំ និង​ទី២ឈ្មោះ ផល វិ​រះ ភេទ​ប្រុស អាយុ០៦ឆ្នាំ ក្មេង​ទាំងពី​នាក់ រស់នៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ឯ​ម៉ូតូ​ម៉ាក សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ១ជី៣៤- ០១ ក្រោយ​កើតហេតុ ម្ចាស់​គេចខ្លួនបាត់ ដូច្នេះ​ម៉ូតូ​ដែលជា​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការ​នគ​បាល​ស្រុក រង់​ការដោះស្រាយ នាពេល​ក្រោយ៕16996321_1837313966542760_87821528408088424_n 16998813_1837313996542757_6180108526412976396_n 17021472_1837314006542756_1073204725986995334_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya