ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​ឡាន​អូស​ប្រហែល១០ម៉ែត្រ ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​បាក់ជើង​ទាំង២

ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​ឡាន​អូស​ប្រហែល១០ម៉ែត្រ ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​បាក់ជើង​ទាំង២

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង៧និង៥០នាទី​យប់ ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៧ ទុល​មុខ​នឹង​សាលាសង្កាត់​ជើងឯក ផ្លូវ២១៧ ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ អ្នកបើករថយន្ត​បង្ក​មានឈ្មោះ ឡោ  ប៉ុន​ថា​ត អាយុ៣៤ មុខរបរ​បើករថយន្ត មាន​ស្រុកកំណើត​នៅ ភូមិ​ព្រៃឈរ ឃុំ​សា​ងាវ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ចំណែក​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​មិនបាន​ឱ្យដឹង​អត្តសញ្ញាណ​ឡើយ ។
គេ​បានឃើញ​យុវជន២នាក់ អាយុ​ប្រហែល២៥ឆ្នាំ​មិនដឹងថា គោលដៅ​ទៅណា​នោះទេ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេរី​ឆ្នាំ២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-8522 បានធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​អ្នកបើក​ម៉ូតូ​បាន​ខំប្រឹង​វ៉ា​ជែង​ជាមួយនឹង​រថយន្ត​ដឹក​ដែក​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-4940 ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា តែ​វ៉ា​មិន​ផុត ក៏​បណ្ដាល​ឲ្យ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ចូលទៅ​ក្រោម​រថយន្ត​អូស​ប្រហែល១០ម៉ែត្រ ធ្វើឱ្យ​រថយន្ត​កិន​ពី​ម៉ូតូ​ព្រមទាំង​មនុស្ស និង​ធ្វើឱ្យ​អ្នកបើក​ម៉ូតូ រងរបួស​បាក់ជើង​ទាំងសង្ខាង ចំណែកឯ​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​ស្រាល​ទាំងពីរ​នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ៕2a333f93-87ee-45c2-a166-b67914d2ad2a 6e018c90-1426-4170-bc0e-3accf9b2323e 6f8e8bc1-cfa9-4fb0-9191-955337dcb411 d4553344-7ad4-4e47-ab07-d6586c9a79c4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya