ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សតិ​មិន​គ្រប់ទឹក បាន​យក​កូន​ញញួរ​ទៅ​វាយ​សំពង​ទៅលើ​ផ្ទៃមុខ​មិន​ញញើត​ដៃ បណ្តាល​ឲ្យ​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ

បុរស​ម្នាក់ សតិ​មិន​គ្រប់ទឹក បាន​យក​កូន​ញញួរ​ទៅ​វាយ​សំពង​ទៅលើ​ផ្ទៃមុខ​មិន​ញញើត​ដៃ បណ្តាល​ឲ្យ​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២និង២៥នាទី​រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​ចំណុច​ខាងមុខ​ដី​ឡូ​តិ៍​មួយកន្លែង ផ្លូវ​ព្រះ​នរោត្តម​កែង​និង​ផ្លូវ​លេខ១៧២ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ។

បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បែក​មុខ បែក​មាត់​ហូរឈាម​កក្លាក់​ស្រោច​ពេញ​ខ្លួន ខណៈពេលដែល​រូបគាត់​ដឹក​ត្រីងៀត​យកទៅឱ្យ​ម៉ូយ ហើយ​ឈប់​ម៉ូតូ​ចុះ​បត់ជើងតូច និង​រៀប​ឡើង​ជិះ​ម៉ូតូ​ទៅទៀត ក៏ត្រូវ​បាន​បុរស​ម្នាក់​ដែលមាន​សតិ​មិន​គ្រប់​ម្នាក់​បាន​យក​កូន​ញញួរ​ទៅ​វាយ​សំពង​ទៅលើ​ផ្ទៃមុខ​មិន​ញញើត​ដៃ​នោះ។

បុរសរងគ្រោះ​មានឈ្មោះ ម៉ា ជឿន អាយុ៤៧ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួលសាលា ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង។ មុនពេល​កើតហេតុ​បុរស​ជា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១F-២៩១៧ មួយគ្រឿង ដឹក​ត្រីងៀត​ពី​ផ្សារ​អូរ​ឬ​ស្សី យកទៅឱ្យ​ម៉ូយ។

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បុរសរងគ្រោះ​ក៏បាន​ឈប់​ម៉ូតូ​ចុះ​បត់ជើងតូច រួច​ហើយក៏​ឡើង​ជិះ​ម៉ូតូ​បំរុង​នឹង​ចេញទៅ​វិញ ក៏​ស្រាប់​បុរស​ដែលមាន​សតិ​មិន​គ្រប់​ម្នាក់ យក​កូន​ញញួរ​មក​វាយ​សំពង​ទៅលើ​ផ្ទៃមុខ បណ្តាលឱ្យ​បែក​មុខ​បែក​មាត់​ហូរឈាម​កក្លាក់​ស្រោច​ពេញ​ខ្លួន និង​រងរបួស​យ៉ាងធ្ងន់ធ្ងរ។ សំណាងល្អ​បុរស​អ្នករត់ម៉ូតូឌុប​រូបនោះ មាន​ពាក់​មួយ​សុវត្ថិភាព​ការពារ​ត្រឹមត្រូវ ម្ល៉េះ​នឹង​បែកក្បាល​រងរបួស​ធ្ងន់​ធ្ង​រ​ជាងនេះទៅទៀត​មិន​ខាន ៕3cc87bc7-e322-41ba-bf50-6f0caebde763 6c5c016b-a300-476b-98c0-c840ae30944a 133e64ec-eda6-4c5d-ac46-15de7c0b6315 243da8d1-2f84-4eeb-921c-4368207fc01c af90bccd-bbfe-4be0-aea5-d3a7c2b218d9

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya