ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ដី​បាន​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​សល់​តែ​ដង្ហើមចង្រិត

ឡាន​ដឹក​ដី​បាន​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​សល់​តែ​ដង្ហើមចង្រិត

ខេត្តកំពត៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉​តូ​បើកបរ​ក្នុងទិសដៅ​ច្រាស​គ្នា កាលពី​ម៉ោង១០និង៣៤នាទី​ថ្ងៃទី២៦ខែកុម្ភៈ​ឆ្នាំ២០១៧ ត្រង់ចំណុច​km១៤២ស្ថិតក្នុង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ឈូ ខេត្តកំពត។

ហេតុការណ៍​បុក​គ្នា​នេះ​បាន​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​ស​ពាក់​ស្លាក់​លេខ 3C -(69 59) ដឹក​ដី​ពី​ជើង​ទៅ​ត្បូង ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន បាត់​ស្រ​ម៉ោ​ល​ចំណែកឯ​ម៉ូតូ​រងគ្រោះ​ម៉ាក​សង់C125 (20 12)ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊ូច ចំរើន ភេទ​ប្រុស​អាយុ៣០ឆ្នាំ​រស់នៅ ភូមិ៥ សង្កាត់​បឹង​កេងកង​ទី១ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បានទទួល​រងរបួស​ធ្ងន់ ក្រោយពី​កើតហេតុភ្លាមៗនោះ កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​អន្តរាគមន៍​យកមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ នៅថ្ងៃនេះ។

គួរបញ្ជាក់​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ជា​ហូ​ហែ ប៉ុន្តែ​ការដោះស្រាយ​ជូន​ជនរងគ្រោះ ហ​ដូច​មិនសូវមាន​ប្រសិទ្ធិភាព​ច្បាស់លាស់​នូវឡើយ មតិ​មហាជន​ជាច្រើន បាន​រេះ​គន់​ដល់​ម្ចាស់​អាជីវកម្ម​ដឹក​ខ្សាច់ ដឹក​ដី និង​ដឹង​ថ្ម ដែលមាន​រថយន្ត​ដឹក​ច្រើន​គ្រឿង​នោះ ត្រូវគោរព​ច្បាប់​ចរាចរណ៍ គោរព​ច្បាប់​ល្បឿន​ក្នុង​ទីប្រជុំជន​ព្រោះថា​កន្លងមក​អ្នក​បរ​មិន​គោរព​ច្បាប់​បន្តិច​ណា​សោះឡើយ៕

16992310_1836474399960050_3355577729778986299_o 16996106_1836474396626717_4757851481934929692_n 16996455_1836474423293381_5266926657499660393_n 16998148_1836474433293380_2075149547645017674_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya