ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​អ៊ុកសុផល ស្នងការរង​ខេត្តកំពង់ស្ពឺ​ដល់​អាយុ​ចូលនិវត្តន៍​ហើយ​ពន្យារពេល

លោក​អ៊ុកសុផល ស្នងការរង​ខេត្តកំពង់ស្ពឺ​ដល់​អាយុ​ចូលនិវត្តន៍​ហើយ​ពន្យារពេល

កំពង់ស្ពឺ៖ តាម​សេចក្តីរាយការណ៍​បាន​លួចខ្សឹប​អោយដឹងថា លោក​អ៊ុកសុផល ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​ទទួលបន្ទុក​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដល់​អាយុ​ចូលនិវត្តន៍​តាំងពី​កំឡុង​ខែមេសាឆ្នាំ២០១៦តំណាល​លោកកែវពិសីស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ចាស់​និង​លោក​ស្នងការរង​ទទួលបន្ទុក​ចរាចរណ៍​ម្នាក់ទៀត​បាន​សំរាក​ពី​ការងារ​ហើយដោយឡែក​លោក​អ៊ុកសុផល បាន​ពន្យារកំណើត​នៅ​បន្តការងារ​ជា​ស្នងការរង​ជិត១ឆ្នាំ​ហើយ​នៅ​មិនទាន់​ចូលនិវត្តន៍​ទៀត​មិនដឹងថា​ថ្នាក់លើ​បាន​ជ្រាប​រឿងនេះ​ឬក៏​ថ្នាក់លើ​ភ្លេច​ពិនិត្យមើល​ឈ្មោះ​លោក​អ៊ុកសុផល ថា​ដល់​អាយុ​ចូលនិវត្តន៍​ហើយ​នោះទេ។

បើតាម​សម្តី​របស់​អ្នកធ្វើការ​រាជការ​បាន​បង្ហើប​អោយដឹងថា រាល់​កងកម្លាំង​ដែលមាន​ឈ្មោះ​ត្រូវ​ចូលនិវត្តន៍​ត្រូវតែ​សំរាកប៉ុន្តែ​ចំឡែក​លោក​អ៊ុកសុផល ស្នងការរង​នគរបាល​ខេត្ត​ដល់​អាយុ​ចូលនិវត្តន៍​តាំងពី​ខែមេសាឆ្នាំ២០១៦រហូតមកដល់​ឥឡូវ​ជិត១ឆ្នាំ​ហើយ​មក​ធ្វើការ​ដដែល​មិនដឹងថា យ៉ាងម៉េច​នោះទេ​ឬមួយ​ក៏​លោក​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត​ទើប​ថ្នាក់លើ​មើលមិនឃើញ​នោះ។

តាមច្បាប់​មន្ត្រី​យុត្តិធម៌​ទាំងអស់​ដល់​អាយុ​ចូលនិវត្តន៍​ហើយ​មិនអាច​នៅ​ក្រាញ់ននាល​និង​តំណែង​នោះទេគេ​មិនដឹងថា​លោក​ស្នងការរង​រូបនេះ​មាន​ខ្នងបង្អែក​ធំ​ឬក៏​យកលុយ​ទៅអោយ​ថ្នាក់លើ​ដើម្បី​បន្ត​តំណែង​អស់​ប៉ុន្មាន​នោះទេ​ទើប​លោក​អ៊ុកសុផល បាន​បន្ត​អង្គុយ​កន្លែង​ខ្លាញ់​នេះ​ដល់​សព្វថ្ងៃ​ទៀត។បើតាម​សម្តី​របស់​មន្ត្រីនគរបាល​ខេត្តកំពង់ស្ពឺ​ដែល​ដឹងថា​លោក​អ៊ុកសុផល ស្នងការរង​នៅ​ក្រាញ់ននៀល​និង​តំណែង​កន្លែង​ខ្លាញ់​នេះ​សំណូមពរ​ដល់​ថ្នាក់លើ​មេត្តាជួយ​ពិនិត្យមើល​ការពន្យារ​កំណើត​របស់​លោកស្នងការ​រង​នេះ​ផង ។ ស្នងការរង អ៊ុកសុផល នៅ​ធ្វើ​ការងារ​រាល់ថ្ងៃ​មិន​ព្រម​សំរាក​នេះ​ផង​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ​ឬមួយ​ក៏​លោក​ស្នងការរង​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ថ្នាក់លើ​នោះ៕ដោយ៖ សុវណ្ណ​វឌ្ឍនៈ16779773_1774610046193898_1035647686_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya