ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​តាក់ស៊ី មួយគ្រឿង​ក្រឡាប់ គ្មាន​អ្នករបួសធ្ងន់

ឡាន​តាក់ស៊ី មួយគ្រឿង​ក្រឡាប់ គ្មាន​អ្នករបួសធ្ងន់

ព្រះសីហនុ៖ នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មាន​រថយន្ត​តាក់ស៊ី ម៉ាក Lexus RX300មួយគ្រឿង បាន​ក្រឡាប់​ដោយ​ខ្លួនឯង​ពីរ​ទៅ​បី​ត្រលប់ សំណាងល្អ​អ្នករួមដំណើរ​ចំនួន៥នាក់ មានតែ​ម្នាក់​គត់​របួសស្រាល ក្រៅពីនោះ​រួចផុត​ពី​គ្រោះថ្នាក់​ទាំងអស់គ្នា។

ករណីនេះ​បានកើត​ឡើង នៅ​ចន្លោះ​បង្គោល​គីឡូ​មែត្រ ១៧២-១៧៣ ចំណុច​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ។
សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​រថយន្ត​ក្រឡាប់ ខណៈដែល​រថយន្ត​នេះ​បាន​ធ្លាក់​ចិញ្ចើមថ្នល់​នៅពេល​ព្យាយាម​ជែង​រថយន្ត​ដឹក​ប្រេង ។
ប្រភព​បាន​បន្តថា រថយន្តLexusRx300១គ្រឿង​នេះ​មិនមាន​ស្លាក​លេខ​ត្រឹមត្រូវ​នោះទេ ដោយ​គ្រាន់តែ​ដឹងថា ប្រកប​របរ​រត់​តាក់ស៊ី​ប៉ុណ្ណោះ៕

IMG-20170226-WA0004 IMG-20170226-WA0005 IMG-20170226-WA0008 IMG-20170226-WA0009 IMG-20170226-WA0010

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya