ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង របួសស្រាល

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង របួសស្រាល

(កំពត)៖ កាលពី​វេលា​ម៉ោង០៦និង៣០នាទី​ល្ងាច​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ គ្រោះថ្នាក់​ច​រារ​ច​ណ៍​មួយ បានកើត​ឡើង​នៅលើ​កំណាត់ ផ្លូវជាតិ​លេខ៣១ ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស ម្នាក់​បាន​ស្លាប់ភ្លាមៗនឹង​កន្លែង និង២នាក់​ទៀត​រងរបួស​ស្រាល ។

ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ បែន ពៅ ភេទ​ប្រុស អាយុ៦៨ឆ្នាំ​រស់នៅ ភូមិ​ណង​សាហេតុ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​សង់​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១២ ពាក់​ស្លាក​លេខ​កំពត​១E-៩៨៧។

រីឯ​ភាគី​ម្ខាង​ទៀត ឈ្មោះ ឡុ​ញ ឈូ ភេទ​ប្រុស អាយុ២៧ឆ្នាំ​ជិះ​ម៉ូតូ ឌុប​ប្រពន្ធ​ពីក្រោយ​ឈ្មោះ ឌុ​ច ស្រី​អែម អាយុ២៩ឆ្នាំ ទាំង២នាក់ រងរបួស​ស្រាល មាន​ទីលំនៅ ភូមិ​ព្រៃ​ក្រឡា​ខាងលិច  ឃុំ​ទូក​មាស​ខាងលិច ស្រុក​អង្គរជ័យ ខេត្តកំពត ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​១H-៨៦៥។

មុន​កើតហេតុ​ម៉ូតូ​ទាំងពីរ​គ្រឿង បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ដោយ​ម៉ូតូ​ខាង​ជិះ ឌុប​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ បើក​ពីក្រោយ​ក្នុង​ល្បឿន លឿន​គួរសម ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ពីមុខ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល ទៅនឹង​ថ្នល់ជាតិ​បែក​ចេញឈាម​ស្លាប់​មួយ​រំពេច​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ចំណែក​ខាង​ពីរ​នាក់​ប្តី​ប្រពន្ធ គ្រាន់តែ​របួស ស្រាល​ប៉ុណ្ណោះ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​ចុះទៅ​ធ្វើការ​វាស់វែង ហើយ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ នាំយកទៅ​គេហដ្ឋាន ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី។ ដោយឡែក​ម៉ូតូ​ទាំង២គ្រឿង​កម្លាំង​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

fn-2017-02-26-12-55-22-0 fn-2017-02-26-12-55-22-1 fn-2017-02-26-12-55-22-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya