ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ប្រទះឃើញ​សព​បុរស​ម្នាក់ កណ្ដាល​វាលស្រែ

ភ្ញាក់ផ្អើល ប្រទះឃើញ​សព​បុរស​ម្នាក់ កណ្ដាល​វាលស្រែ

ខេត្តកណ្ដាល៖ តាម​ការ​រៀបរប​ពី​ក្រុមគ្រួសារ​ថា ជនរងគ្រោះ​បាន​ប្រាប់ថា ទៅ​ដាក់​ទ្រូ​និង​ឆ្លុះត្រី តែ​បាត់​ខ្លួន​មួយ​ដោយ​មិនដឹង​ទៅ​ទីណា ស្រាប់​តែមាន​គេ​ប្រាប់ថា ឈ្មោះ វី បូ​រិ​ន បាន​ស្លាប់​នៅ​វាលស្រែ។

កាលពី​វេលា​ម៉ោង០៥និង៣០នាទី ថ្ងៃទី២៦កុម្ភ:២០១៧នេះ នៅ​ចំណុច​វាលស្រែ ក្បែរ​ប្រឡាយទឹក ខាងជើង​ភូមិ​ត្រពាំង​រការ ឃុំ​ក្រាំង​ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល។ ដោយមាន​បុរស​ជា​ជនរងគ្រោះ ម្នាក់​ឈ្មោះ វី បូ​រិ​ន ភេទ​ប្រុស​អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ខ្ចៅ សង្កាត់​បឹង​ខណ្ឌ​ពោ​ធី៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​ឈ្មោះ នេត្រ ចាន់ណា ភេទ​ប្រុស​អាយុ៥០ឆ្នាំ​មុខរបរ​កសិក​នៅ​ភូមិ ឃុំ​កើតហេតុ បានមក​លើក​ទ្រូ មាត់​ប្រឡាយ ក្បែរ​កន្លែងកើតហេតុ ហើយ​បានឃើញ មនុស្ស​ដេកស្លាប់ ផ្កាប់មុខ​នៅក្នុង​ស្រែ មានទឹក មាន​ទ្រុង​ដាក់​ត្រី​ជាប់​លើ ក មាន​ស្នរ ចាក់​ត្រី និង​ក្បាល​ពិល​មួយ នៅ​ជិត​ខ្លួន​សព​ឃើញ​ហើយ បាន​ទៅ​រាយការណ៍​ប្រាប់​មេភូមិ និង​នគរបាល​ប៉ុស្តិ៍។

បន្ទាប់ពី​ទទួលដំណឹង ផ្នែក​ជំនាញ​នគរបាល​បច្ចេក​ទេស​ស្រុក បាន​ពិនិត្យ​សព ដោយមាន​ការចូលរួម​លោក​ប្រធាន​ក្រុមប្រឹក្សាឃុំ លោកគ្រូ​ពេទ្យ​ឃុំ មេភូមិ បងប្អូន​ជនរងគ្រោះ​នគរបាល​ប៉ុស្តិ៍ លទ្ធផល​ពិនិត្យ​លើ​សព ពុំមាន​ឃើញ​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សំគាល់​សង្ស័យ​ទ្បើ​យ ។

តាម​ការសន្និដ្ឋាន៖ ផ្នែក​ជំនាញ​និង​គ្រូពេទ្យ​ពិនិត្យឃើញថា ជនរងគ្រោះ​ស្លាប់​ដោយ​ជំងឺសារ​ខ្យល់គ។ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

FB_IMG_1488030563392 FB_IMG_1488030566867 FB_IMG_1488030571639 FB_IMG_1488030575453

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya