ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ដល់​ថ្នាក់​ហ្នឹង​ផង! បុរស​ជនជាតិ​ថៃ យក​ពស់វែក​ធ្វើជា​ប្រពន្ធ

ដល់​ថ្នាក់​ហ្នឹង​ផង! បុរស​ជនជាតិ​ថៃ យក​ពស់វែក​ធ្វើជា​ប្រពន្ធ

អន្តរជាតិ៖ មនុស្ស​គ្រប់រូប​ពស់វែក​គឺជា​សត្វ​អាសិរពិស​ដ៏​កាច​សាហាវ ជាការ​ភ័យខ្លាច របស់​មនុស្ស​គ្រប់រូប​ពេល​ឃើញ​មិន​ហ៊ាន​ទៅជិត​ឡើយ ប៉ុន្តែ​សម្រាប់​បុរស នៅ​ទីក្រុង​បាងកក​រូបនេះ​គឺជា​អ្នក​ដែល​ខ្លួន ស្រឡាញ់​ខ្លាំង​បំផុត។ ទោះបី​ទៅ​ទីណា កន្លែង​ណា ធ្វើ​អ្វី គាត់​និង​ប្រពន្ធ​ពស់វែក មាន​ប្រវែង​ជាង៣ម៉ែត្រ គឺ​ទៅ​ជាមួយគ្នា​ជានិច្ច ស្និទ្ធស្នាល​ដូចជា​ប្តី​ប្រពន្ធ​មិនអាច​ឃ្លាត​គ្នា​បាន។

នៅពេលដែល​អ្នក​ធ្លាប់​ស្រឡាញ់​អ្នកណាម្នាក់​ងប់ងុល ទើប​មាន​អារម្មណ៍​ដឹងថា​ការឈឺចាប់​ធំ​ប៉ុនណា​នៅពេល​បែក​ពី មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ជាង​ជីវិត​នោះ។ ស្នេហា ពេលខ្លះ​យើង​មិនអាច​ឈ្វេង​យល់ដឹង​ទាំងស្រុង​នោះឡើយ ពិសេស​គឺ​បុរស​ជនជាតិ​ថៃ​បាន​រៀបការ​ជាមួយ​នាង​ពស់វែក ហើយ​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សេចក្តីសុខ​បំផុត។ ពេល​ដំបូង​មាន​មនុស្ស​ជា ច្រើន​សើចចំអក ប៉ុន្តែ​នៅពេលដែល​គេ បានដឹង​ការពិត​ពី​បុរស​ខាងលើ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​តក់ស្លុត​យ៉ាងខ្លាំង និង​សរសើរ​ដល់​ភាព​ស្មោះស្ម័គ្រ​ស្នេហ៍​របស់​បុរស​រូបនោះ។

ហេតុអ្វី​បានជា​បុរស​ខាងលើ​រៀបការ​ជាមួយ​ពស់វែក។ រឿងរ៉ាវ​គឺ​ដូច្នេះ កាលពី ៥ឆ្នាំមុន ស្រី​ដែល​គាត់​ស្រឡាញ់​បំផុត​ក៏​ស្រាប់តែ​ស្លាប់ ធ្វើ​ឲ្យ​គាត់​អស់សង្ឃឹម​នៅ ក្នុង​ឆាកជីវិត រស់នៅ​ដូចជា​មនុស្ស​គ្មាន វិញ្ញាណ ដោយ​ក្តី​ឈឺចាប់​ព្រោះ​បាត់បង់ មនុស្ស​ជាទី​ស្រឡាញ់​បំផុត។

រហូតដល់ បាន​ជួប​នាង​ពស់វែក​តាំងពី​លើកដំបូង ការ​សម្លឹង​មើលគ្នា ពេល​មើល​ចំ​ភ្នែក​ពស់ គាត់​មាន​អារម្មណ៍​ថា​ជា​មិត្តស្រី​របស់ខ្លួន​ដែល​បាន​ស្លាប់​មក​ចាប់កំណើត​ជាស​ត្វ ពស់។ តាំងពី​ពេលនោះ​មក បុរស​រូបនេះ​បានចាប់ផ្តើម​ស្រឡាញ់​នាង​ពស់វែក​តាំងពី​នៅ​តូច មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏បាន​រៀប ចំ​ពិធី​រៀបការ​ជាមួយ​នាង​ពស់វែក​ដែល ជា​សង្សារ​កាលពី​ជាតិ​មុន​ថែមទៀត។

ជីវិត​អាពាហ៍ពិពាហ៍​របស់​មនុស្ស និង​សត្វ​ពស់​បាន​រួមរស់​ជាមួយគ្នា​យ៉ាង​សុខសាន្ត​បំផុត ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ត្រូវ​ច្រណែន។ ទោះបី​ទៅ​ទីណា​កន្លែង​ណា​ធ្វើ​អ្វី បុរស​ខាងលើ និង​ប្រពន្ធ​តែងតែ​ទៅជា​មួយ គ្នា​មិន​ឃ្លាត​ពីគ្នា​ឡើយ។ ពេល​ញុំ​ា​បាយ បុរស​ជា​ប្តី​បាន​និទានរឿង​សប្បាយ​ឲ្យ ប្រពន្ធ​ពស់​ស្តាប់។ ការធ្វើដំណើរ​ទៅ កម្សាន្ត​នៅ​ទីកន្លែង​ណា ប្តី​ប្រពន្ធ​ខាងលើ​តែងតែ​ទៅ​ជាមួយគ្នា។

លោក Worranan Sarasalin បាន​ចែក រំលែក​រូបភាព​របស់​ខ្លួន និង​ប្រពន្ធ​ពស់​នៅ លើ​បណ្តាញ​សង្គម ហើយ​បានសរសេរថា «នេះ​ជា​ស្នេហា​ពិតប្រាកដ»។ ភ្លាមៗនោះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី មិត្ត​អ្នកអាន និង​វាយតម្លៃ។

មនុស្ស​ជាច្រើន​បាន​យល់ព្រម​ជាមួយនឹង​សកម្មភាព​របស់គាត់​ដោយ​បញ្ជាក់ថា គាត់​ពិតជា​មាន​សុភមង្គល​យ៉ាងខ្លាំង​ជា មួយ​ប្រពន្ធ​ពស់ មិនចេះ​ឈ្លោះប្រកែក​គ្នា។ ជាការ​ពិត​នោះ​ពេល​សម្លឹងមើល​ពស់​បុរស​ខាងលើ​បាន​មើលឃើញ​រូប​សង្សារ​របស់ ខ្លួន​នៅក្នុង​នោះ​ទើប​ដាក់ចិត្ត​ស្រឡាញ់ ខ្លាំង​បែបនេះ។

បុរស​ខាងលើ​បានបញ្ជាក់​ឲ្យ​មនុស្ស គ្រប់គ្នា​បានដឹងថា ស្នេហា​ពិតប្រាកដ គឺអាច​ឆ្លង​ផុត​នូវ​គ្រប់​ឧបសគ្គ មិន​ប្រកាន់ អាយុ ពណ៌​សម្បុរ មាន ក្រ។ នៅពេលនេះ​បុរស​ខាងលើ​បំផ្លាញ​រនាំង​រវាង​មនុស្ស នឹង សត្វ​បាន​រៀបការ​នឹង​គ្នា។ មួយវិញទៀត​នេះ​ក៏​ជា​សារ​ដ៏​សំខាន់​មួយ​នៅលើ​ពិភពលោក ក្នុងការ​ការពារ​សត្វ​ព្រៃ ដែល​កំពុង​ប្រឈម​នឹង​ការ​ដាច់​ពូជ​នូវ​ប្រភេទ​សត្វ​ជាច្រើន។សត្វ និង​មនុស្ស​មានជីវិត​តែមួយ ដូចគ្នា​យើង​មិន​បំពាន​ទៅលើ​គេ គេ​ក៏​មិន បំពាន​មកលើ​ខ្លួន​វិញ​ដែរ៕

snake-1 snake-2 snake-3 snake-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya