ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​ថា ម៉ូតូ​របស់គាត់ ឆាបឆេះ​ដោយ​ពុំ​ដឹង​មូលហេតុ

បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​ថា ម៉ូតូ​របស់គាត់ ឆាបឆេះ​ដោយ​ពុំ​ដឹង​មូលហេតុ

ខេត្តស្វាយរៀង៖ នៅ​រសៀល​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ មាន​ករណី​មួយ​ធ្វើអោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដោយសា​តែ​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ​មួយ​កំពុង​ធ្វើចរាច​ណ៌​នៅលើ​ដងផ្លូវ​ជាតិ​លេខ1មកដល់​ត្រង់ចំណុច​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​បាន​ផ្ទុះ​ឆេះ​អស់​មួយ​កំណាត់​ខាងមុខ ។

មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នកជិះ​ម្នាក់ អាយុ ប្រហែល​ជាង៣៩ឆ្នាំ ដោយ​មិនបាន​ប្រាប់​ឈ្មោះ​និង​អាស្រ័យ​ដ្ឋា​ន​ដល់​អ្នកសារព័ត៌មាន​ទេ។បាន​ដឹកឈើ​ចេញពី​ដេ​ប៉​មួយ​ស្ថឹ​ត​នៅក្នុង​ភូមិ​ទន្លៀ​ង​ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ដល់​ត្រង់ចំណុច​កើត​ខាងលើ ម៉ូតូ​ក៏បាន​ឆាបឆេះ​ដោយ​ពុំ​ដឹង​មូលហេតុ​អ្វី ។

រ៉ឺម៉ក​ដឹកឈើ​បើកសុខៗក៏​ផ្ទុះ​ឆាបឆេះ​សន្ធោសន្ធៅ​ក៏​ស្រែក​អោយគេ​ជួយ​ហើយ​រ៉េ​ចង្កូត​ចូលទៅ​បុក​របង​អ្នកស្រុក​ឆ្លា​យ​ចូលដល់​ក្នុង​លំនៅដ្ឋាន​មួយ​ដែល​គ្មាន​មនុស្ស​នៅ ហើយ​ត្រូវបាន​អ្នកស្រុក​ដងទឹក​ជះ​និង​យក​បាវ​ជ្រលក់​ទឹក​មក​គ្រប ការគ្រប់គ្រង​ស្ថានភាព​នេះ​ត្រូវ​ប្រើ​រយៈពេល​ជាង​កន្លះ​ម៉ោង​ទើប​គ្រប់គ្រង​នេះ​បាន។ ក្រោយពេល​កើតហេតុ​ម៉ូតូ​នៅសល់តែ​ឆ្អឹង ឈើ​ឆេះ​រោល​ខ្មៅ​អស់​មួយចំនួន​រីឯ​មនុស្ស​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ៕

IMG-20170225-WA0078 IMG-20170225-WA0080 IMG-20170225-WA0081

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya