ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សិស្សសាលា៦៥នាក់ ពុល​គុយទាវ​ផ្ទុក​សារធាតុ​គីមី

សិស្សសាលា៦៥នាក់ ពុល​គុយទាវ​ផ្ទុក​សារធាតុ​គីមី

តាកែវ៖ ក្មេងៗសិស្សសាលា​ដែល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ(រូបថត​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល) ក្មេងៗសិស្សសាលា​ចំនួន ៦៥នាក់ នៅ​សាលា​សំបួរ​សាគរ ស្រុក​ព្រៃកប្បាស ត្រូវបាន​គេ​រាយការណ៍​ថា បាន​ពុល​ចំណីអាហារ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ និង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគេ​បរិភោគ​គុយទាវ​ឆា។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បាន​អះអាង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា កាលពី​ម៉ោង ១០កន្លះ​ព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ​នេះ ក្មេងៗសិស្សសាលា​ចំនួន ៦៥នាក់ ក្នុងនោះ​មាន​សិស្សស្រី ៣៤នាក់ ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគេ​ពុល​គុយទាវ​ឆា ប៉ុន្តែ កុមារ​ទាំងនោះ បាន​ធូរស្បើយ​វិញ គិត​ត្រឹម​យប់​ថ្ងៃ​ដដែល​នោះ។

អាជ្ញាធរ​សុខាភិបាល​កម្ពុជា​អះអាងថា ការស្រាវជ្រាវ​បឋម បាន​រកឃើញថា កុមារ​ទាំងនោះ បាន​ពុល​គុយទាវ ផ្ទុក​ទៅដោយ​សារធាតុ​គីមី និង​ពុំមាន​អនាម័យ។

ករណី​ពុល​អាហារ បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្ដា​ខេត្ត​នានា ដូចជា​ខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ជាដើម៕

16832297_1836273266646830_6651278493266476642_n 16864063_1836273246646832_2371541291676586935_n 16995977_1836273276646829_8445987997033428212_n 16999201_1836273256646831_723393073466287651_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya