ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » រឿង​ចម្លែក​! ប៉ូលិស​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ៥នាក់ ដែល​ធ្វើ​សកម្មភាព​គាស់​ផ្នូរ​សព ក្រុមគ្រួសារ​ជា​កូនចៅ​បង្កើត​សាកសព កើតទុក្ខ​មិន​សុខចិត្ត ក៏​ប្តឹងទៅ​សមត្ថកិច្ច​ចាប់ខ្លួន

រឿង​ចម្លែក​! ប៉ូលិស​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ៥នាក់ ដែល​ធ្វើ​សកម្មភាព​គាស់​ផ្នូរ​សព ក្រុមគ្រួសារ​ជា​កូនចៅ​បង្កើត​សាកសព កើតទុក្ខ​មិន​សុខចិត្ត ក៏​ប្តឹងទៅ​សមត្ថកិច្ច​ចាប់ខ្លួន

កំពង់ឆ្នាំង ៖ ជា​រឿង​ចម្លែក​បំផុត ដែល​សមត្ថកិច្ច​នគរ​បាល​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ៥នាក់ ដែល​ធ្វើ​សកម្មភាព​គាស់​ផ្នូរ​សព​ដែល​កប់​រយៈ៨ឆ្នាំ​ទៅហើយ​យកទៅ​បូជា ធ្វើឱ្យ​ក្រុមគ្រួសារ​ជា​កូនចៅ​បង្កើត​សាកសព កើតទុក្ខ​មិន​សុខចិត្ត ក៏​ប្តឹងទៅ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។
ហេតុការណ៍ ដែល​មិន​ធ្លាប់មាន​សម្រាប់​ខេត្តកំពង់ឆ្នាំង​នេះ កើតឡើង​កាលពី​ថ្ងៃទី២៣ កុម្ភៈ ស្ថិតនៅ​ភូមិ​កន្សែង ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ។

ស្ត្រី​ជា​មេខ្លោង​ក្នុង​ការជួល​គេ​គាស់​ផ្នូរ​យក​សព​ទៅ​បូជា​នេះ មានឈ្មោះ​ឌៀប វួ​ច​ឡាយ អាយុ៦០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ​ស្រុក​បរិបូរណ៍ ។ រីឯ៤នាក់​ទៀត ១-ឈ្មោះ​ប៉ិ ខុម អាយុ៧០ឆ្នាំ ជា​អាចារ្យ​ភ្លក់ (អាចារ្យ​ដុត​ខ្មោច) ២-ឈ្មោះ​ធួន ឃីម អាយុ៤២ឆ្នាំ ទាំង២នាក់​មាន​ទីលំនៅ​ភូមិ​ជើង​ខ្នា ឃុំ​ពន្លៃ ៣-ឈ្មោះ​ឃី សុ​ភ័​ក្រ អាយុ២៥ឆ្នាំ និង៤-ឈ្មោះ​ឃី គ​ន្ឋា អាយុ២៨ឆ្នាំ ទាំង២នាក់ មាន​ទីលំនៅ​ភូមិ​គក ឃុំ​ខុន​រ៉ង ។

ដោយឡែក​សាកសព ដែល​ត្រូវគេ​បំពាន​គាស់​យកទៅ​បូជា​មានឈ្មោះ​គី យុគ​ឡាង ភេទ​ស្រី បាន​ស្លាប់​កប់​ក្នុង​ផ្នូរ​កន្លែងកើតហេតុ​ជាង៨ឆ្នាំ​មកហើយ ។ រវាង​សព និង​ស្ត្រី​ឈ្មោះ​ឌៀប វួ​ច​ឡាយ (ជា​មេខ្លោង) គឺជា​បងប្អូន​ជីដូនមួយ​គ្នា​និង​កូនស្រី​បង្កើត​សព​ជាដើម​បណ្តឹង​ឈ្មោះ​គី​យុគ​លីម​ហៅ​មុំ​អាយុ២៩ឆ្នាំមាន​ទីលំនៅ​ភូមិ​ពន្លៃ។

ស្ត្រី​ឈ្មោះ​ឌៀប វួ​ច​ឡាយ ជា​មេខ្លោង​ចេះតែ​ឈឺ មើល​មិនជា ក៏​ទៅរក​គ្រូទាយ ហើយ​ត្រូវ​គ្រូទាយ​នោះ បាន​ទាយ​ថា គឺ​ខុស​ត្រង់​យក​សព​ទៅ​កប់​លើដី​ជា​កន្លែងកើតហេតុ ទើប​ឆុង​កើត​ជំងឺ​មើល​មិនជា ។ ដោយសារ​មាន​ជំនឿ​បែបនេះ ទើប​ស្ត្រី​រូបនោះ ជួល​អាចារ្យ​ភ្លក់ និង​កម្មករ​ទៅ​គាស់​សព​ដែល​កប់៨ឆ្នាំ​ទៅហើយ​យកមក​បូជា ដោយ​មិន​ប្រាប់​កូនចៅ​ណា​ឡើយ ធ្វើអោយ​កូនចៅ​ក្តៅក្រហាយ ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​តាមផ្លូវ​ច្បាប់​តែម្តង ។

កាលពី​រសៀល​ថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៧នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​ដែរ ។ បើតាម​លោក​ប្រធានការិយាល័យ​បញ្ជាក់ថា ករណីនេះ បាន​ចោទ​ពីបទ (ប្រមាថ​ទី​បញ្ចុះសព) តាម​មាន​ត្រា​ច្បាប់ ត្រូវ​ជាប់ទោស​ពី១ខែ ដល់១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី១០ម៉ឺន ទៅ២លាន​រៀល  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya