ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ​ប៉ូ​លិ​ស​បិទ​ផ្លូវ​​ខាង​មុខ​​សា​លា​​រាជ​ធានី​​ភ្នំ​ពេញ​​ ​បន្ទា​ប់​ពី​ពល​រដ្ឋ​ចូល​រួម​ទិវា​សិ​ទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ ​​

​ប៉ូ​លិ​ស​បិទ​ផ្លូវ​​ខាង​មុខ​​សា​លា​​រាជ​ធានី​​ភ្នំ​ពេញ​​ ​បន្ទា​ប់​ពី​ពល​រដ្ឋ​ចូល​រួម​ទិវា​សិ​ទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ ​​

ភ្នំពេញ: កម្លាំង​សមត្ថកិច្ច​នៅ​ម៉ោងជាង​១០​ព្រឹក​នេះ បាន​បិទផ្លូវ​ព្រះមុនីវង្ស​ខាងមុខ​សា លា​រាជធានី​ភ្នំពេញ  បន្ទាប់ពី​ពលរដ្ឋ​ចូលរួម​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​បាន​សម្រុក​ទៅ​ស្ថាប័ន​មួយ​នេះ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​។​

​ពលរដ្ឋ​ជាង​១០០០​នាក់ មកពី​៥០​សហគមន៍​និង​១០​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រមូលផ្តុំ​គ្នា​នៅក្បែរ​វត្តភ្នំ​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​លើក​ទី​២៨​។​ពលរដ្ឋ​ទាំងនោះ ភាគច្រើន​ជា​អតីត​អ្នករងគ្រោះ​ដោយសារ​ការបណ្តេញចេញ​និង​អ្នក​កំពុង​រងគ្រោះ​។ ការប្រមូលផ្តុំ​នោះ​ក៏មាន​ព្រះសង្ឃ​ប្រមាណ​ជាង​២០​អង្គ​ផងដែរ​។

​​​ពល​​រដ្ឋ ដែល​រងគ្រោះ​បានលើកឡើង​ពី​ការលំបាក​នៃ​ការបណ្តេញចេញ​ទៅកាន់​អ្នក​ចូល​រួម​។​​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់​ប្រដាប់​ដោយ​ខែល កំពុង​តាម​យាមកាម​សកម្មភាព​របស់​ពលរ​ដ្ឋ​ទាំងនោះ​និង​រារាំង​ពួកគេ​ចូល​ដាក់​ញត្តិ​នៅ​សាលា​រាជធានី​។

កម្លាំង​សន្តិសុខ​បាន​វាយកម្ទេច​ផ្ទះ​គំរូ​តំណាង​ឲ្យ​ផ្ទះ​ពលរដ្ឋ​ខណៈ​អ្នក​តវ៉ា​ប្រមូលផ្តុំ​នៅ​ខាង​មុខ​សាលា​រាជធានី​។​VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ភ្លាមៗ​ពី​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​នៅឡើយ​ទេ​។​​នៅ​ម៉ោងជាង​១០​កន្លះ​នេះ កម្លាំង​សមត្ថកិច្ច បានសម្រេច​បើកផ្លូវ​វិញ និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ដាក់​ញត្តិ​នៅ​សាលា​រាជ​ធានី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya