ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​ម្នាក់​ត្រូវ​ឡាន​បុក​ស្លាប់ យ៉ាង​អាណោចអាធ័ម

ក្មេងប្រុស​ម្នាក់​ត្រូវ​ឡាន​បុក​ស្លាប់ យ៉ាង​អាណោចអាធ័ម

បាត់ដំបង ៖កាលពី​វេលា​ម៉ោង១១ថ្ងៃត្រង់​ថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០១៧ ក្មេងប្រុស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​ជិះ​កង់​ចេញពី​សាលារៀន ត្រឡប់ទៅផ្ទះ​វិញ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រក​មោង​ប្ញ​ស្សី ។
ក្មេងប្រុស​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​គា ណា​រ៉ាត់ អាយុ១២ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ។ រីឯ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-6367 បើកបរ​ដោយ​បុរស​ឈ្មោះ​នុត ផាត អាយុ៤១ឆ្នាំ រស់នៅ​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង។

រថយន្ត​បាន​បុក​ក្មេង​សិស្សសាលា​នោះ​ពីក្រោយ ពេល​កំពុង​ជិះ​កង់​ចេញពី​សាលា​ត្រឡប់ទៅផ្ទះ ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត។ សមត្ថកិច្ច​និយាយថា នេះ​ជាការ​ធ្វេសប្រហែស ពេល​កំពុង​បើកបរ ។ ទោះជា​យ៉ាងណា ទាំង​ម្ចាស់​និង​រថយន្ត​ត្រូវ​មន្ត្រី​ចរាចរណ៍​នាំយក​ទៅកាន់​អធិការនគរបាល​ស្រុក​មោង​ប្ញ​ស្សី​ហើយ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

07e3384d-6669-4f61-b4a3-39c052aae8cc 518b5c21-565b-4491-9573-93ef4e153bb8 f865313e-3fa7-4a77-948e-b211618e6158

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya