ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុង​តាម​ចាប់ ករណី​ស្រី​ម្នាក់​ត្រូវ​ឃាតករ​ចាក់​សម្លាប់

សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុង​តាម​ចាប់ ករណី​ស្រី​ម្នាក់​ត្រូវ​ឃាតករ​ចាក់​សម្លាប់

(ក្រចេះ)៖ នា​រសៀល​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ដ្រី​វ័យ៤៣ឆ្នាំ​ម្នាក់ ត្រូវបាន​ជនសង្ស័យ​ចូលទៅ​ចាក់​សម្លាប់ ដល់ផ្ទះ​នៅក្នុង​បន្ទប់ទឹក ស្ថិតក្នុង​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូ ខេត្តក្រចេះ។

ស្ដ្រី​ដែល​ត្រូវ​ជនសង្ស័យ​ចាក់​សម្លាប់ ឈ្មោះ អ៊ី គឹម​ទ្រី អាយុ៤៣ឆ្នាំ។ បើតាម​នគរបាល​ជំនាញ​គឺ សាកសព​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក បាក់ករ និង​មាន​ស្នាម​ចាក់ (ដោយ​ប្រើ​វត្ថុ​រឹង)ចំ​គុម្ពត្រចៀក ហើយ​កម្លាំង​ជំនាញ​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន។

ក្រោយពី​ពិនិត្យ​សាកសព​ទីកន្លែង​ហេតុ និង​សាកសួរ ប្រមូល​ព័ត៌មាន ជុំវិញ​រឿងហេតុ​ខាងលើ ជំនាញ​កំណត់​មុខសញ្ញា​ជនសង្ស័យ ទៅលើ​ឈ្មោះ កាន់ វណ្ណៈ ភេទ​ប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ព្រោះ​ក្រោយពី​កើតហេតុ​ជនសង្ស័យ​ខាងលើ បាន​នាំ​ប្រពន្ធ កូន រើ​យក​អ៊ី​វ៉ាន់​ចេញពីផ្ទះ ដែល​គេ​ជួល​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ ក៏​ឡើង​រថយន្ត​ចេញពី​ចំណុចកើតហេតុ​ទៅ​បាត់។

បច្ចុប្បន្ន​កម្លាំង​នគរបាល កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន ទៅ​កា​រិ​យា​ល​យ័​ជំនាញ​ខេត្ត ដើម្បី​ស្វែងរក​ចាប់​មុខសញ្ញា​ចាត់ការ​តាម​នីតិវិធី៕

fn-2017-02-25-13-51-57-2 fn-2017-02-25-13-51-58-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya