ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស៊យ​ជាន់​ស៊យ! បើកឡាន​បុក​ឡាន រួច​សង២៦០០ដុល្លារ ហើយ​បន្ត​ទៅមុខទៀត បុក​រ៉ឺម៉ក​ដឹក​ដូង បណ្តាល​ឲ្យ​របួសធ្ងន់ រួច​ចុះ​គេចខ្លួនបាត់

ស៊យ​ជាន់​ស៊យ! បើកឡាន​បុក​ឡាន រួច​សង២៦០០ដុល្លារ ហើយ​បន្ត​ទៅមុខទៀត បុក​រ៉ឺម៉ក​ដឹក​ដូង បណ្តាល​ឲ្យ​របួសធ្ងន់ រួច​ចុះ​គេចខ្លួនបាត់

ភ្នំពេញ៖ ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង២និង៣០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់មក​រថយន្តរ​ង​គ្រោះ ក៏​បើក​ចេញ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​បើក​រ៉ឺម៉ក​ដឹក​ដូង​បណ្តាលអោយ​រងរបួស​ធ្ងន់ ក្លាយជា​អ្នកបង្ក​វិញ ហើយ​បើក​រត់​ទាំង​បែក​កង់ បាន​ប្រហែល​ជិត១០០ម៉ែត្រ​រថយន្ត​បើក​លែងរួច ទុក​រថយន្ត​ចោល ម្ចាស់​រត់គេចខ្លួន​បាត់ នៅ​ខាងលិច របង​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្សី ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កម្រ​មាន បន្ទាប់ពី​បុរស​ម្នាក់​ស្រវឹង បើករថយន្ត​កាមរី​គូថ​ស្វិត ទៅបុក​រថយន្ត​សេ​រ៊ី​ទំនើប​មួយគ្រឿង ម៉ាក LAND CRUISER បណ្តាល​រង​ការខូចខាត​យ៉ាងដំណំ ហើយ​ក៏បាន​សម្រួល​គ្នា​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ។

ជនរងគ្រោះ ឈ្មោះ សុខ សៀង​ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​បើក​រ៉ឺម៉ក​លក់​ដូង​ស្នាក់នៅ​ផ្ទះជួល ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត ម៉ាក​LAND CRUISERពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-6787 បើកបរ​ដោយ​នារី២នាក់ បើក​ក្នុង​ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​បើក​មកដល់​រង្វង់​មូល​ចោមចៅ ស្រាប់​តែមាន​រថយន្ត​ម​យ​យ​គ្រឿ ម៉ាក់ CAMRAYគូទ​ស្វិត​បាន បើ​ិ​កបរ​ដោយ​បុរស់​ម្នាក់​ដោយ​ស្ថាន​ភាពស្រវឹង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន បាន​បើក​បុក​រថយន្ត​LAND CRUISER ចំពាក់​កណ្តាល បណ្តាលអោយ​យ​ខូចខាត​យ៉ាងដំណំ​រៀងខ្លួន ។

ភាគី​ទាំងសងខាង​បាន​សម្រួល​គ្នា ដោយ​ខាង​រថយន្ត CAMRAY សម្រួល​ទាំង​លុត​ជ​ង្គ អង្វ ទៅ​នារី​ម្ចាស់​រថយន្ត​ទំនើប​បន្ទាប់មក​រថយន្ត​បង្ក​ខាងលើ សង​រថយន្ត​ទំនើប ចំនួន២៦០០ដុល្លារ បញ្ចប់​នៅ​កន្លែងកើតហេតុ។ ពេលដែល​ចរចា​គ្នា ដោយ​ភាគី​រថយន្ត​ទំនើប បានខ​ល​ហៅ​រថយន្ត២គ្រឿង​ទៀត ជា​កូន​របស់ខ្លួន សុទ្ធតែ​រថយន្ត​សេ​រ៊ី​ទំនើប ហើយ​បាន​ព្រមាន​រថយន្ត​បង្ក​ខាងលើ​ថា ថ្ងៃក្រោយ​កុំ​បើក​លឿន​ចឹ​ង​ទៀត ហ្នឹងហើយ​ជា​ទង្វើ​របស់ខ្លួន​ដោយសារ​ផឹក​ស្រវឹង បន្ទាប់មក​បាន​ប្តូរ​តៃកុង​បើក ដោយ​បុរស​ម្នាក់​ផ្សេងទៀត​ជា​អ្នកបើក។

លុះភ្លាមៗនោះដែរ រថយន្ត​ទំនើប​ខាងលើ ម៉ាក​LAND CRUISERបាន​បើក​ចេញ​យ៉ាង​លឿន​បាន ប្រមាណ​ជាង១០០ម៉ែត្រ​បាន​បើក​បុករ​ម៉ក ដឹក​ដូង​ពីក្រោយ​ក្នុងទិសដៅ​ត្បូង​ទៅ​ជើង​ស្របគ្នា​បណ្តាលអោយរ​ម៉ក​ដូង​រយ៉ា​ស់​ខ្ទេច​រឺ​ម៉ក​ចំណែក​ដូង​រាយប៉ាយ​ពេញ​ផ្លូវ ចំណែក​ជនរងគ្រោះ​រង​របួស​យ៉ាង​ធ្ងន់ ហើយ​រថយន្ត​ទំនើប​ខាងលើ បើក​រត់​ទាំង​បែក​កង់​ខាងស្តាំ​ហើយ​បើក ប្រមាណ​ជិត១០០ម៉ែត្រ​ដោយ​បើក​មិន​រួច បាន​បើក​ទៅ​ពួន នៅ​ម្តុំ​វត្ត​តាំង​កសាង ស្ថិតនៅ​ភូមិ​ចំការឪឡឹក ទើបបាន​ឈប់​ហើយ​ឡើងលើ​រថយន្ត​រត់គេចខ្លួន​បាត់ ៕

image1-27 image2-26 image3-13

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya