ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​កង់ បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង២នាក់

ម៉ូតូ​បុក​កង់ បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង២នាក់

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​អ្នកបើក​ម៉ូតូ​លឿន បាន​ទៅបុក​សិស្ស​ចេញពី​សាលារៀន បណ្តាល ឲ្យ​រងរបួស​ធ្ងន់​ទាំង២នាក់ និង​ខូចខាត​ម៉ូតូ-កង់​ទាំង២គ្រឿង លើផ្លូវ​ជាតិ​លេខ១១០ ត្រង់ចំណុច​មុខ​វត្ត​ពោធិ៍​បាន ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។

ភាគី​ជិះ​កង់​ឈ្មោះ ជៀវ កុម្ភៈ ភេទ​ប្រុស អាយុ១២ឆ្នាំ ជា​សិស្ស និង​មាន​ទីលំនៅ​ភូមិ- ឃុំ​កើតហេតុ​ខាងលើ គោលបំណង​ជិះ​កង់​ចេញពី​សាលារៀន​ត្រឡប់ទៅផ្ទះ បាន​រងរបួស​ធ្ងន់​បាក់ជើង​ស្ដាំ ហើយ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា  ។ ចំណែក​ភាគី​អ្នកបើក​ម៉ូតូ​ឈ្មោះ តេង តុង ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ​កសិករ មានទីលំនៅៗភូមិ​ព្រែ​កតា​រ័ត្ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល  បើក បរ​ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ ស៊េរី​ឆ្នាំ២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FT-2960 អត់​កញ្ចក់ អត់​ពាក់ មួក បាន​រងរបួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​កោះធំ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ បើក​មាន​ល្បឿន លឿន ខ្វះ​ការប្រុងប្រយ័ត្ន ។ លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ជា​ចំណុច​ដែល​សិស្សសាលា​កំពុង​ចេញ ពី​រៀន​ត្រឡប់ទៅផ្ទះ ហើយ​មិនអាច​គ្រប់គ្រង​ល្បឿន​ម៉ូតូ​ខ្លួនឯងបាន ក៏​ទៅបុក​កង់​សិស្ស​បណ្តាល​ឲ្យ​ដួល​ទាំងអស់ គ្នា​រងរបួស​តែម្ដង  ៕

Kaldal-1-1 Kaldal-1-3 Kaldal-1-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya