ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក ឡាយ សុ​មេធី ប្រធាន​មន្ទីរ​ប្រៃសណីយ៍ ខេត្តក្រចេះ ពិតជា​មិនធម្មតា ស៊ី​មិន​ខ្លាច​បែក​ពោះ ២ឆ្នាំ៤០០លាន​រៀល?

លោក ឡាយ សុ​មេធី ប្រធាន​មន្ទីរ​ប្រៃសណីយ៍ ខេត្តក្រចេះ ពិតជា​មិនធម្មតា ស៊ី​មិន​ខ្លាច​បែក​ពោះ ២ឆ្នាំ៤០០លាន​រៀល?

ក្រចេះ៖ រឿងអាស្រូវ​ជាច្រើន​របស់ លោក ឡាយ សុ​មេធី ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង ទូរគមនាគមន៍​ខេត្តក្រចេះ ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​ទម្លាយ អោយដឹងថា ក្នុងពេលដែល​រាជរដ្ឋាភិបាល បាន​ខិតខំ កែទម្រង់​នឹង​លុបបំបាត់ អំពើពុករលួយ​នៅលើ​ផ្ទៃ​ប្រទេស​នោះ បែ​ជា​ប្រធាន​មន្ទីរ​ខាងលើ ប្រឹង​ពុករលួយ​ដើម្បី​ចង់​ក្លាយជា​អ្នកមាន​ធំ​នៅ​ក្នង​ខេត្ត។
ប្រភព​ចំណូល​សំខាន់ របស់លោក ឡាយ សុ​មេធី ចាប់តាំងពី​ឡើងជា​ប្រធាន​មន្ទីរ រហូតដល់​សព្វថ្ងៃ គឺ គ្មាន់អ្វី​ក្រៅពី​ការ​កិបកេង​ថវិកាជាតិ សម្រាប់​ចំនាយ​លើ​ការងារផ្សេងៗ របស់​មន្ទីរ ប៉ុន្តែ​ចំណូល​ធំ របស់គាត់​នោះ គឺ ការ​បំបោ​ង​ការ​ការចំណាយ ក្នុងការ ជុស​ជុល នឹង ធ្វើ​អគារ​មន្ទីរ ជា​បន្តបន្ទាប់ ដែល​ក្នុងឆ្នាំៗ រូបគាត់​អាចចំណេញ​ប្រាក់​មិនតិចជាង ១០០ លាន​រៀល។ ហើយ​ការ​ចំណេញ​ច្រើន​បំផុត របស់​លោ​ប្រធាន​មន្ទីរ គឺ​នៅ​ឆ្នាំ២០១៦ កន្លងទៅនេះ​តាមរយៈ​ការ ជួសជុល​ពង្រីក​អគារ​រដ្ឋបាល និង​សាស​ប្រជុំ គំរោង​ពីរ​ជាន់ (ដំណាក់កាល​ទី១) របស់​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត សំរាប់​ឆ្នាំ២០១៦ តែម្ដង។ ព្រោះ​ឆ្នាំមុន​មុន​គម្រោង​ដូចនេះ ស្ថិតនៅ​លទ្ធកម្ម​ខេត្ត ដែលមាន​អភិបាលខេត្ត​ជា​ប្រធាន ។ សម្រាប់​ឆ្នាំ២០១៦ លទ្ធកម្ម គឺ ប្រធាន​មន្ទីរ លោក ឡាយ សុ​មេធី ជា​ប្រធាន​ក្រុម​លទ្ធកម្ម ជ្រើស​ក្រុមហ៊ុន​មក​សាងសង​នឹង​ជុស​ជុល​ដោយ​ខ្លួនឯង ប៉ុន្តែ​អ្វីដែល​គេ​ឃើញ ការសាងសង់​នឹង​ជុស​ជុល ឆ្នាំ២០១៦ គឹ លទ្ធផល​ទទួលបាន​សឹង​មិនបាន​ពាក់កណ្ដាល នៃ​ថវិកា​ចំណាយ នេះ​បញ្ជាក់ថា​មាន​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ង​បំផុត។
ក្រៅពីនោះ​លោក ឡាយ សុ​មេធី បាន​កិបកេង​ថវិកា​ចំណាយ​ផ្នែក​រដ្ឋបាល នឹង ជុស​ជុល​សម្ភារៈ​បច្ចេកទេស នឹង​ប្រេង សរុប​ជា​ប្រាក់ ក្នុង១ឆ្នាំ​មិនតិចជាង៥០លាន​រៀល។ ហើយ​អ្វីដែល​សំខាន់​លោក ឡាយ សុ មេធី បាន​បង្ខំ​អោយ​មន្ត្រី ដែល​បំពេញបេសកកម្ម ត្រូវ​យកលុយ​ដែល​បាន​ពី​បេសកកម្ម មួយផ្នែក​សម្រាប់​បង​ជូន​រូបគាត់ នឹង​បាន​ហាម​មិនអោយ​មន្ត្រី​ទម្លាយ​រឿងនេះ​ចេញ​ក្រៅ​ទេ ។
ហើយ​បើ​មន្ត្រី​ណា​ហ៊ាន​ទម្លាយ​នោះ គឺ​គាត់​នឹង​ចោទថា មនុស្ស​បក្ខ​គណបក្សប្រឆាំង ជាមិនខាន ជាហេតុ​ធ្វើអោយ​មន្ត្រី​នៅក្នុង មន្ទីរ លែង​ហ៊ាន​កំរើក នឹង​បណ្ដោយ អោយ​លោក ឡាយ សុ មេធី​បង្ក​ព្យុះ​ភ្លឿ​ង តាមចិត្ត។ សរុប​ក្នុង​រយៈពេល២ឆ្នាំ​ជាប់​គ្នា​នេះ លោក ឡាយ សុ​មេធី ទទួលបាន​ប្រាក់​ពី​ការ​កឹ​ប​កេង​ថវិកាជាតិ​លើ​គ្រប់ផ្នែក​ចំណាយ មិនតិចជាង៤០០លាន​រៀល​នោះឡើយ។ ហើយ​ថវិកា​ស្ទើរ​ទាំងស្រុង​ត្រូវ លោក ឡាយ សុ​មេធី លេប​ត្របាក់​សឹង​ម្នាក់ឯង ចំណែក​មន្ត្រី​ជំនិត​មួយចំនួន ដូចជា អនុប្រធាន​មន្ទីរ គណនេយ្យ នឹង​ជា​អ្នក​ជួយ​រៀបចំ​ឯកសារ​ខ្យល់​អោយ លោក ឡាយ សុ​មេធី គឺ​ទទួលបាន​កម្រៃ​ស្ទើរ​មិន​ស្គៀ​ប​ជើងធ្មេញ តែ​ពួក​គាត​ចេះតែ​ស៊ូទ្រាំ​ទៅ បើ​ហ៊ាន​ប្រឆាំង​ខាត​ធំ បើ​យកចិត្ត​ចំណេញ​តិច វា​ល្អ​ជាង​ស៊ី​បំ​បិ​ល នឹង ប្រហុក។ ចំពោះ​ក្រុម​អធិការ​កឹ​ច្ច​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គឺ​ពួកគាត់​មិនសូវ ជឿ​ទុក្ខ​ចិត្ត​ទេ ខ្លាច​កាយកប់​ផ្អឹប​ទុក្ខ​រឿងអាស្រូវ ដូច ករណី រឿងអាស្រូវ​របស់​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​កែប លោក សាម ណូ​ក នឹង អនុប្រធាន​មន្ទីរ នឹង​ជា​អតីត​ប្រធាន​រដ្ឋបាល លោក ហែម សំបូរ រហូតមកដល់​ពេលនេះ មិនឃើញ​លទ្ធផល​សាច់​ការ​អ្វី​ទាំង ។
ករណីនេះ​សូម​លោក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រាំ អ៊ីវតឹក នឹង​លោក​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ មេត្តា​បើក​ការស្រាវជ្រាវ​អោយបាន​ស៊ីជម្រៅ ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ក្រៅយៗទៀត៕

16938942_1868262913463533_9163005211466071776_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya