ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ទីតាំង​ខារ៉ាអូខេ រកឃើញ​គ្រឿងញៀន?

បង្ក្រាប​ទីតាំង​ខារ៉ាអូខេ រកឃើញ​គ្រឿងញៀន?

កំពង់ធំ ៖ នៅ​រសៀល​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០៧ បាន​សហការ​ជាមួយ នគរបាល​ស្រុក​សន្ទុក ចុះបង្ក្រាប​ទីតាំង​ហាង​ខា​រ៉ា​អូរ​ខេ របស់លោក អ៊ឹម ឆន អភិបាលរង​ស្រុក​សន្ទុក ដែល​បានផ្តល់​ទីតាំង​ចែកចាយ​គ្រឿងញៀន ព្រមទាំង​ឃាត់ខ្លួន​នារី​បម្រើការ៩នាក់​និង​មេការ​បុរស២នាក់ បញ្ជូន​យកទៅ​សាកសួរ។

នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ខា​រ៉ា​អូរ​ខេ​របស់លោក​អ៊ឹម​ឆន អភិបាលរង​ស្រុក​សន្ទុក​នេះ សមត្ថកិច្ច​បានទទួល​បទបញ្ជា​ពី​លោក​អ៊ិត​សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ធំ ចុះ​ឆែកឆេរ រកឃើញ​ថ្នាំ១កញ្ចប់​ធំ តម្លៃ៤០ម៉ឺន​រៀល នៅ​ស្ត្រី​បម្រើ​ខារ៉ាអូខេ​ឈ្មោះ​ស្រី​ល័​ក្ខ រួចហើយ​ឈានទៅ​ឆែកឆេរ នៅក្នុង​ទីតាំង​ខា​រ៉ា​អូរ​ខេ ព្រមទាំង​ឃាត់ខ្លួន​នារី​បម្រើការ​ចំនួន៩នាក់​និង​មេការ​បរុស២នាក់!ចំនែក​នារី៨នាក់​យកទៅ​ធ្វើ​តេស្ស​ទឹកនោម នៅ​អធិការ​ស្រុក​សន្ទុក ចំនែក​មេការ២នាក់ និង​ស្ត្រី​ជួញដូរ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការ​ខេត្ត ។

បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទទួល​ព័ត៌មាន​ថា មានការ​ប្រើ​អំពើ​ហឹ​ហ្សា​ទៅលើ​ភ្ញៀវ​កាលពី​យប់មិញ​គួបផ្សំ​ការ​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ទីតាំង​ខា​រ៉ា​អូរ​ខេ ឈ្មោះ​សុបិន​ល្អ (១៦៨)ចំនែក​ម្ចាស់​ហាង​ទាំង២នាក់​ប្តី​ប្រពន្ធ​បានគេច​ខ្លួន​បាត់ស្រមោល ៕

a0d435f6-bc0f-4b7e-b0c8-c129e5d71283 c0d5baab-f5c2-439f-b475-666b4b99c3b6_1 e49c9d06-d61d-4a1e-a7af-0b6acdb0eef7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya