ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​ចោរប្លន់ បញ្ជូនទៅ​តុលាការ

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​ចោរប្លន់ បញ្ជូនទៅ​តុលាការ

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុមចោរប្លន់២នាក់ ទៅ​តុលាការ បន្ទាប់ពី​ស្រាវជ្រាវ ហើយ​ចាប់ខ្លួនបាន។ ជនសង្ស័យ​ទាំង២នាក់ បាន​សារភាពថា ពួកគេ​ទាំង២នាក់ ជិះ​ម៉ូតូ១គ្រឿង អាវុធខ្លី១ដើម បាន​បាញ់​ប្លន់ និង​ឆក់យក​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ នៅ​ខណ្ឌដូនពេញ និង​ខណ្ឌ៧មករា ចំនួន៤លើក​មកហើយ។

កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ម្តុំ​សាលា​អា​លី​យ៉ង់ ស្ថិតក្នុង​ខណ្ឌដូនពេញ ជនសង្ស័យ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​សេ១២៥ បាន​ដក​កាំភ្លើង​បាញ់​ចំនួន២គ្រាប់ ទៅលើ​ជនរងគ្រោះ​ចំនួន៥នាក់ បណ្តាល​ឲ្យ​របួស​ម្នាក់ ចំ​គូថ​ចំហៀង​ខាងស្តាំ​បៀម​គ្រាប់។ បន្ទាប់មក ជនសង្ស័យ​បាន​គេចខ្លួនបាត់ រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រហូតដល់​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះ​ជា​ពីរ​បួស ទើប​មក​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ។

លុះដល់​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង០២នាក់ នៅ​ម្តុំ​សួនច្បារ​វិមាន​ឯករាជ​មុខ​វត្ត​លង្កា។

ចម្លើយសារភាព​របស់​ជនល្មើស​បាន​ឲ្យ​ដឹងថា ពួកគេ​ទាំងពីរ​នាក់​មានឈ្មោះ នូ ឧ​ត្ត​ម ហៅ​ចូក អាយុ១៧ឆ្នាំ និង​ឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ អាយុ២៤ឆ្នាំ គឺជា​បក្ខពួក​នឹង​គ្នា ហើយ​រយៈកាល​កន្លងមក ពួកគេ​ទាំងពីរ​នាក់​ធ្លាប់ធ្វើ​សកម្មភាព បាញ់​ប្លន់​យក​ម៉ូតូ និង​ឆក់​សម្ភារ​តាម​ដងផ្លូវ​ចំនួន០៤លើក រួចមកហើយ ដោយ​ប្រើប្រាស់​ម​ធ្យា​បាយ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ១២៥ ពណ៌​មាស ស្លាក​លេខ ភ្នំពេញ 1GI-1470 និង​អាវុធខ្លី០១ដើម ម៉ាក​កា៥។ ពេលធ្វើ​កម្ម​ភាពម្តងៗ ឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ ជា​អ្នក​ឌុប ហើយ​ឈ្មោះ នូ ឧ​ត្ត​ម ហៅ ចូក ជា​អ្នក​កាន់​អាវុធ អង្គុយ​ពីក្រោយ​ចាំ​បាញ់​ប្លន់ យក​ម៉ូតូ​ពី​ជនរងគ្រោះ។

សកម្មភាព​លើក​ទី១ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្លន់​នៅ​ម្តុំ​សាលា​អា​លី​យ៉ង់ ដោយ​បាញ់​ចំនួន០២គ្រាប់ ត្រូវ​គូទ​ជនរងគ្រោះ០១គ្រាប់ និង០១គ្រាប់​ទៀត មិន​ផ្ទុះ​យកបាន​ម៉ូតូ០១គ្រឿង ម៉ាក​សង់​ប៊ិច។ សកម្មភាព​លើក​ទី២ (មិន​ចាំ​ថ្ងៃខែ) ប្លន់​នៅ​ចំណុច​ម្តុំ​ផ្លូវភ្លោះរ​អូរឫស្សី ដោយ​បាញ់​គម្រាម​ភ្ចុ​ច​ដី០១គ្រាប់  យកបាន​ម៉ូតូ០១គ្រឿង ម៉ាក​ឃ្លី​ក​ពណ៌​ស ពី​ជនរងគ្រោះ​ម្នាក់​ជា​ស្ត្រី។ សកម្មភាព​លើក​ទី៣ កាលពី​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្លន់​យក​ម៉ូតូ០១គ្រឿង​ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​ម្ដុំ​ក្ដាន់២ (តែ​មិនបាន​សម្រេច) ដោយសារ​មាន​ប្រជាពលរដ្ឋ​ច្រើន និង​សកម្មភាព​លើក​ទី៤ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ២០១៧នេះដែរ ឆក់​ទូរស័ព្ទ​បាន០១គ្រឿង​ពី​ជនរងគ្រោះ​ម្នាក់​ជា​ស្ត្រី នៅ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី៕

fn-2017-02-24-18-55-49-1 fn-2017-02-24-18-55-50-2 fn-2017-02-24-18-55-50-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya