ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១និង៣០នាទី​រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន៩កញ្ចប់​តូច ត្រូវបាន​លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍​ស្ទឹងមានជ័យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះបង្ក្រាប ត្រង់ចំណុច​បន្ទាប់​ជួល​លេខ៩៦ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ សាលី ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​វិហារ​សំបូរ ឃុំ​រកា​ប្រាំ ស្រុក​ត្បួ​ង​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​គឺ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ដែល​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​យ៉ាងសកម្ម​នៅ​ទីតាំង​ខាងលើ ហើយ​កម្លាំង​ក៏បាន​តាមដាន​រហូតដល់​មាន​វត្ថុតាង​ទើប​លោកនាយ​ប៉ុស្ដិ៍​បានដាក់​កម្លាំង​ឲ្យ​ចុះបង្ក្រាប​ជនសង្ស័យ​ខាងលើ​បានតែ​ម្ដង ៕

IMG_8478 IMG_8485 IMG_8499 IMG_8500

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya