ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តស្វាយរៀង ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តស្វាយរៀង ៣នាក់ ករណី​គ្រឿងញៀន

ខេត្តស្វាយរៀង៖ សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បានអោយដឹងថា នៅ​ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៧ វេលា​ម៉ោង១២និង២០នាទី សមត្ថកិច្ច​នគរបាល​រដ្ឋបាល សង្កាត់​ព្រៃ​អ​ង្គុ​ញ បាន​នាំខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន២នាក់ មក​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​ធ្វើ​តេ​ស្តិ៍​ទឹក​មូ​ត។

ជនសង្ស័យ​ទាំង២នាក់​មានឈ្មោះ ពៅ សា​ម៉ុ​ល ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពត​លៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត និង ឈ្មោះ​ហួយ សា​រ៉ា​យ ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​កំពត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត។

ប្រភព​បន្តថា​ជា លទ្ធផល​ក្រោយ​ធ្វើ​តេ​ស្តិ៍​វិជ្ជមាន (មាន​ផ្ទុក​សា​ធាតុ​ញៀន)ឆែកឆេរ​លើ​ដងខ្លួន​ឃើញ​មាន​ទូរស័ព្ទដៃ១គ្រឿង ម៉ាក​ខេ​ម​ហ្វូ ន​ព៌​ណស​ផងដែរ ។

បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច ភូមិ ធ្លក សង្កាត់​ច្រកម្ទេស​ក្រុង បាវិត ខេត្តស្វាយរៀង ជា​លទ្ធផល សម​ត្ត​កិច្ច យេ​ី​ង​បាន​ឃាត់ខ្លួន ជនសង្ស័យ បាន​ចំនួន១នាក់ មានឈ្មោះ ប៉ាវ ដេវីត ភេទ​ប្រុស អាយុ ២២ ឆ្នាំ បុខ​របរ កម្មករ រោងចក្រ មាន​ទីលំនៅ​ភូមិ​ច្រក​ឬ​ស្សី សង្កាត់ បាទី ក្រុង​បាវិត ខេត្តស្វាយរៀង​និង​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា០១កញ្ចប់។

បច្ចុប្បន្ន​ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ទាំង៣នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់​ការបន្ត​តាមច្បាប់ ៕

nkd-140

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya