ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្រុស​ព្រាន​ពោះម៉ាយ​កូន៤នាក់ ចាប់រំលោភ​សេពសន្ថវៈ ទាំង​កម្រោល​បានសម្រេច

ប្រុស​ព្រាន​ពោះម៉ាយ​កូន៤នាក់ ចាប់រំលោភ​សេពសន្ថវៈ ទាំង​កម្រោល​បានសម្រេច

ខេត្តពោធិ៍សាត់៖ នៅ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើ​ផ្ទៃ​ទឹក​បឹង​ទ្លេ​សាប ស្ថិតក្នុង​កំពង់​ប្រាក់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ ជនសង្ស័យ​ប្រុស​ព្រាន​ពោះម៉ាយ​កូន៤នាក់​ក្នុង​បន្ទុកគ្រួសារ ឈ្មោះ អ៊ឹម កុសល អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់​ភូមិ​កំពង់​ប្រាក់(លើ​ផ្ទៃ​បឹង​ទន្លេសាប) ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មានកូន​ចំនួន៤នាក់ (ស្រី ២នាក់) ប្រពន្ធ​ស្លាប់ចោល។

ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ បន្ទាប់ពី​ទទួល​ព័ត៌មាន និង​បណ្តឹង​ចំនួន ១ច្បាប់ កាលពី​វេលា​ម៉ោង៩ និង៣០នាទី​ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ពី​ជនរងគ្រោះ​ឈ្មោះ ជ សជ អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ប៉ុន្តែ​នៅក្នុង​ពាក្យបណ្តឹង​នោះ​ពុំបាន​ទាមទារ​សំណង​ថ្លៃ​ការខូចខាត​អ្វី​នោះទេ ស្រេច​តែ​ច្បាប់​ចុះ។

នៅក្នុង​ពាក្យបណ្តឹង​នោះបាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​ប្រមាណ២០ និង៣០នាទី ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៧ ម្ចាស់​ពាក្យបណ្តឹង(នារី​រងគ្រោះ) បាន​អុំទូក​ចូល​ព្រៃ ផ្នែក​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រមាណ១០០ម៉ែត្រ ក្នុង​គោលបំណង​ទៅ​បន្ទោបង់ គ្រានោះ​នាង​ឃើញ​ជនសង្ស័យ(អ៊ឹម កុសល)បើកកាណូត​តម្រង់​មករក​នាង រួច​ស្ទុះ​មក​ចាប់ដៃ​ក្រៀក​ស្នា​ទាញ​ចេញពី​ទូក​របស់​នាង ឡើង​មកលើ​កាណូត​ជនសង្ស័យ(កុសល)ចាប់រំលោភ​សេពសន្ថវៈ​ទាំង​កម្រោល​បានសម្រេច​ចំនួន១លើក ។ ទោះជា​ក្នុង​ពាក្យបណ្តឹង នារី​រងគ្រោះ​លើកឡើង​ដូច​បាន​រៀបរាប់​ខាងលើនេះ​ក្តី ជនសង្ស័យ អ៊ឹម កុសល មិនបាន​ឆ្លើយ​សា​ភាព​នោះទេ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យ​បាន​សារភាព​កំហុស​របស់ខ្លួន។

ករណីនេះ​មាន​ផល​លំបាក និង​ត្រូវ​ពិចារណា​វែងឆ្ងាយ ខណៈ​ជនសង្ស័យមានកូនៗមិនទាន់​ធំ​រហូតដល់​ទៅ​ចំនួន ៤នាក់​ក្នុង​បន្ទុកគ្រួសារ ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កំលាំង​ជំនាញ​នៅតែ​សុំ​គោលការណ៍​ថ្នាក់លើ​បន្ត​ការសម្របសម្រួល នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​នៅឡើយ៕

nkd-138

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya