ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្រុមក្មេងស្ទាវ២នាក់ ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ បង្ក​ភាពអនាធិបតេយ្យ

ឃាត់ខ្លួន​ក្រុមក្មេងស្ទាវ២នាក់ ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ បង្ក​ភាពអនាធិបតេយ្យ

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៣និង១១នាទី​រំលងអធ្រាត្រ​យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ទីតាំង​មុខ​សួរ​ច្បារ​ចតុមុខ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ជនរងគ្រោះ និង​មិត្តភក្តិ​បាន​ជិះ​ម៉ូតូ​ដើរលេង​ចេញពី​ភ្លិ​ប​មួយកន្លែង នៅ​ម្ដុំ​ស្ទឹងមានជ័យ ហើយ​ត្រឡប់ទៅផ្ទះ​វិញ ខណៈពេល​ជិះ​ម៉ូតូ​បី​គ្រឿង ភ្លាមៗនោះ ស្រាប់​តែមាន​ជនសង្ស័យ២នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ១២៥ បាន​ស្រែកហៅ​អោយ​ឈប់ ប៉ុន្តែ​មិន​ឈប់​ទេ ក៏​ស្រាប់តែ​ភាគី​ម្ខាង​ទៀត​នាំគ្នា​ដេញ​វាយ និង​ដក​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​តាម​ពេញ​ផ្លូវ​តែម្តង ។ បន្ទាប់មក ក្រុម​ជនរងគ្រោះ​បាននាំគ្នា​ជិះ​រត់គេច​រហូតមកដល់​ជិត​ប៉ុស្តិ៍​ទន្លេបាសាក់ ក្រុម​ជនរងគ្រោះ​ក៏បាន​ស្រែក​អោយ​សមត្ថកិច្ច​អោយជួយ ភ្លាមៗនោះ ក៏ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ឃាត់ខ្លួន​ក្រុមក្មេងស្ទាវ​ទាំង២នាក់​បានតែ​ម្តង ។

យុវជន​ទី១ ឈ្មោះ ហូរ សី អាយុ១៩ឆ្នាំ ស្នាក់នៅ​ម្ដុំ​ទឹកល្អក់២ ខណ្ឌទួលគោក។ យុវជន​ទី២ ឈ្មោះ បី សុ​វ​ណា្ណ​រាជ អាយុ ១៦ ស្នាក់​នៅក្នុង​សង្កាត់​មិត្តភាព ខណ្ឌ៧មករា ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​ទាំង២នាក់ បញ្ជូនទៅ​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌចំការមន ពាក់​ពន្ធ​ជុំវិញ​ករណី​ហិង្សា​តាមផ្លូវ​សារ​ធា​រណៈ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

image1-11 image2-9 image6-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya