ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ម្នាក់ ថ្នាំញៀន៣កញ្ចប់​ និង​សម្ភារៈ​មួយចំនួន

សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ម្នាក់ ថ្នាំញៀន៣កញ្ចប់​ និង​សម្ភារៈ​មួយចំនួន

កំពង់ស្ពឺ៖ កម្លាំង​អាជ្ញាធរ​គ្រឿង​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ដឹកនាំ​កម្លាំង​ប្រ​ត្តិ​ប​ត្តិ​ការ​ដោយ​លោក​ឩ​ត្ត​ម​សេនីយ​ត្រី អ៊ុកសុផល ស្នងការរង​ខេត្តកំពង់ស្ពឺ។ ដោយ​មានការ​សម្របសម្រួល​ពី​លោក​កែវសុធា​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​កំពង់ស្ពឺ។បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​ស្ត្រី​ម្នាក់មុខសញ្ញា​គ្រឿងញៀន​បាន​ថ្នាំញៀន០៣កញ្ចប់​និង​សម្ភារៈ​មួយចំនួនកាលពី​វេលា​ម៉ោង១៨និង៤៤នាទីថ្ងៃទី២៣កុម្ភ:ឆ្នាំ២០១៧ស្ថិតនៅ​ភូមិ​សំណង់​សង្កាត់​រការ​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច​បានឱ្យដឹង​ថា​សមត្ថកិច្ចបាន​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការដឹកនាំ​កម្លាំងដោយ​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុកសុផល ស្នងការរង​ខេត្តកំពង់ស្ពឺ។ដោយមាន​ការសម្របសម្រួល​ពីលោក​កែវសុធា ព្រះរាជអាជ្ញា​អមតុលាការខេត្ត​កំពង់ស្ពឺបាន​ចុះ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជនសង្ស័យ​រក្សាទុកគ្រឿងញៀន​ឈ្មោះ​អ៊ុងលីដា​ហៅ (ភាព)ភេទ​ស្រី​អាយុ៣៦ឆ្នាំ​រស់នៅភូមិ-ឃុំ​ខាងលើ​និង​ឆែកឆេរ​ក្នុងផ្ទះដកហូត​បាន​វត្ថុតាង​គ្រឿងញៀនបាន​ចំនួន០៣កញ្ចប់(០២កញ្ចប់​ធំទុក​នៅក្នុង​ដប​និង០១កញ្ចប់​តូចទុក​លើ​ទ្រនើ​ដំបូល​កញ្ចុះ)និង​ម៉ូតូ០១គ្រឿង។ ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ក្រសួង​អាជ្ញាធរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ដើម្បី​កសាង​សំណុំ​តាម​នីតិវិធី៕ ដោយ៖អានសឿន16930354_1774331172885855_1910690344_o 16935470_1774331376219168_34057629_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya