ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួស៣នាក់ ស្រាប់តែ​ធ្លាក់​ថ្នាំញៀន២កញ្ចប់​តូច

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួស៣នាក់ ស្រាប់តែ​ធ្លាក់​ថ្នាំញៀន២កញ្ចប់​តូច

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង២២និង៣០នាទី​យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ជិត​សាលា​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​មហាវិថី​ព្រះមន្នីវង្ស ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ធុន​ធំ​ម៉ាក CBR ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ពេលមកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​បុក​គ្នា​ជាមួយ​ម៉ូតូ​ចាស់​មួយគ្រឿង គ្មាន​ស្លាក​លេខ​ជិះ​ដោយ​យុវជន​ពីរ​នាក់ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្ដាលអោយ​ដួល​រង​រង​បួស​ទាំងសងខាង។

ក្រោយពី​កើតហេតុ រថយន្ដ​សង្គ្រោះបន្ទាន់​បាន​ទៅ​ដឹក​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ធំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​យុវជន​ពីរ​នាក់​ទៀត ដែល​ជិះ​ម៉ូតូ​ចាស់​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារតែ​ក្រោយ​កើតហេតុ​បាន​ធ្លាក់​គ្រឿងញៀន​ពីរ​កញ្ចប់​តូច​ចេញពី​ខ្លួន ហើយ​យកទៅ​សួរនាំ​នៅឯ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​វត្តភ្នំ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​កម្លាំង​ជំនាញ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

breakchey-1 breakchey-2 breakchey-3 breakchey-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya