ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ថា​កុំ​ចេះតែ​ហ៊ាន ដាក់ពន្ធនាគារ២ឆ្នាំ និង ពិន័យ​ប្រាក់២លាន​រៀល

ថា​កុំ​ចេះតែ​ហ៊ាន ដាក់ពន្ធនាគារ២ឆ្នាំ និង ពិន័យ​ប្រាក់២លាន​រៀល

(ភ្នំពេញ)៖ ជនជាប់ចោទ​ឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ត្រូវ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកទេស នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១។ យុវជន​រូបនេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ គំរាមកំហែង​ថា នឹង​សម្លាប់ និង ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា២៣៣ និង​មាត្រា៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។

នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​យុវជន វ៉ែន សុភាព ហៅ សាម សុភាព ដាក់ពន្ធនាគារ២ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន២លាន​រៀល ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង និង​ជេរប្រមាថ​ដល់​អាយុជីវិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាម​បណ្តាញ​សង្គម Facebook ។

ក្នុង​សវនាការ​កន្លងទៅ ជនជាប់ចោទ​បាន​សារភាព​ពី​ការប្រើ​សិទ្ធិ​ផ្ទាល់ខ្លួន​ក្នុងការ​បញ្ចេញមតិ ដោយ​ការសរសេរ​លើ​បណ្ដាញ​សង្គម Facebook នោះ គឺ​គ្រាន់តែ​ជាការ​រិៈ​គន់ និង​ប្រមាថ​ចំពោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​កែលំអ ហើយ​ជន​ជាប់​បាន​សារភាព​នូវ​កំហុស​របស់ខ្លួន និង​បាន​សុំ​ឲ្យ​តុលាការ​បន្ធូ​បន្ថយទោស ដើម្បី​កសាង​ខ្លួន​ជាថ្មី៕fn-2017-02-24-09-20-34-0 fn-2017-02-24-09-20-42-0

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya