ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាតូច​បុក​អាតូច បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់៣នាក់

អាតូច​បុក​អាតូច បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់៣នាក់

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង០៩ និង៤០នាទី​យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​អាង​ក្រពើ ស្ថិត​ក្នុងភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ​ខេត្ត ។ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គិត​ត្រឹម​ម៉ោង១១យប់់​ថ្ងៃ​ដដែល មាន​មនុស្សម្នា​ក់បាន​បាត់បង់​ជីវិត និង៣នាក់​ទៀត​បាន​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ (មន្ទីរពេទ្យ​រស្មី​កំពង់សោម និង​មន្ទីរពេទ្យបង្អែក​ចំការចេក) ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គេ​ពុំទាន់​ដឹងថា​ភាគី​ណាមួយ​ជា​អ្នក​បង្កឡើង​នោះទេ ប៉ុន្តែ​យោងតាម​សម្តី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឡាយ សារ៉េត អាយុ២២ឆ្នាំ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ពួកគេ​មាន​គ្នា​ចំនួន៣នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី គ្មាន​ស្លាក​លេខ ចេញពី​ផែ៥២(ទំនប់រលក)ឆ្ពោះទៅកាន់​ផ្សារលើ ក្នុង​គោលបំណង​ទៅយក​លុយ​គេ ប៉ុន្តែ​មក​ពាក់​កណ្តាលផ្លូវ​ក៏បាន​បុក​ជាមួយ​ម៉ូតូ១គឿង​ទៀត ម៉ាក​ហុងដា សេ១២៥ បណ្ដាល​ឲ្យ​ពួកគេ​ទាំង៣នាក់រ​ងរ​បូស​ធ្ងន់(២នាក់​ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ​ដោយ​ពុំ​អាច​សាកសួរ​បាន) ។

ដោយឡែក​ភាគី​ម៉ូតូ​ហុងដា​សេ១២៥ ស៊េរី​ឆ្នាំ២០០៨ ពាក់​ស្លា​លេខ ក្រ.ព្រះសីហនុ 1B-3418  បើកបរ​ដោយ​ឈ្មោះ លឹម ហេង អាយុ៤៧ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ដំណាក់​ចង្អើ ស្រុក​កំពត ខេត្តកំពត បច្ចុប្បន្ន​រស់នៅ​ភូមិ០១ សង្កាត់០៤ ក្រុង​ខេត្ត​ព្រះសីហនុ បាន​ស្លាប់​ពេល​បញ្ចូនទៅ​មន្ទីរពេទ្យ ៕

5adc2650-9109-4ae4-b6f3-10485704420f 216817df-421e-4a10-b303-3ca9e2247277 a15345ef-7245-4d2d-b9dc-bbbdcbb6fbc5 ebc7f68d-92f0-431f-a16b-2af146b5f3f0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya