ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​សង្ស័យថា​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន

សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​សង្ស័យថា​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន

កំពង់ស្ពឺ៖សមត្ថកិច្ច​បាន​ឃាត់​ខ្លនស្ត្រី​ម្នាក់​សង្ស័យថា​ជា​មុខសញ្ញា​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន។ហ​តុការណ៍​នេះ​បាន​ធ្វើឡើង​នៅវេលាម៉ោង០១និង៣០នាទី​រសៀល​ថ្ងៃទី២២ខែកុម្ភៈ​ឆ្នាំ២០១៧ស្ថិតនៅភូមិ​ក្រាំង​អា​រ៉ៃ​ឃុំ​ពាំង​ល្វា​ស្រុក​ឧ​ត្ត​ង្គ​ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច​ឱ្យដឹងថា​ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​មក​បានដាក់​កម្លាំង​ចុះ​ស្រាវជ្រាវឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​អ៊ុក​សារ៉េតភេទ​ស្រីអាយុ៦២ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​អា​រ៉ៃឃុំ​ពាំង​ល្វា​ស្រុក​ឩ​ត្ត​ង្គ​ខេត្ត​កំពង់ស្ពឺ​ដែល​កំពង់​ធ្វើ​សកម្មភាព​ដើរ​ប្រមូល​កៀងគរ​ស្ត្រីភេទ​ចំនួន៣នាក់យកទៅ​ប្រទេស​ចិន​មាន៖ទី០១ឈ្មោះចាន់ធូភេទ​ស្រីអាយុ២២ឆ្នាំ។ទី០២ឈ្មោះសុខា​ភេទ​ស្រី​អាយុ២១ឆ្មាំ។ទី០៣ឈ្មោះ​ស្រី​និ​ច​ភេទ​ស្រី​អាយុ២៣ឆ្នាំ។អ្នក​ទាំង០៣នាក់​រស់នៅ​ភូមិ-ឃុំ​ខាងលើ​ជាមួយគ្នា​និង​ជនសង្ស័យ​ដែរ។ជ​នស​ង្ស័យ​ខាងលើ​ជា​អ្នកដើរ​ប្រមូល​មនុស្សតាម​ភូមិ​យកទៅឱ្យ​មេខ្យល់​ធំ​មានឈ្មោះ​ហេងមុំភេទ​ស្រី​អាយុ​ប្រហែល៣០ឆ្នាំ​ជួប​នៅផ្ទះ​សំណាក់មិន​ស្គាល់ឈ្មោះ។នាំយក​មនុស្សទាំង០៣នាក់​នេះ​ទៅ​គេ​និង​បានកម្រៃ១០០០ដុល្លា។ការចុះ​បង្ក្រាបជនសង្ស័យ​មុខសញ្ញា​ជួញដូរ​មនុស្ស​ខាងលើ​បាន​ធ្វើឡើង​នៅវេលា០១និង៣០នាទី​រសៀល​ថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០១៧ស្ថិតនៅ​ភូមិ​ក្រាំង​អា​រ៉ៃ​ឃុំ​ពាំង​ល្វា​ស្រុក​ឩ​ត្ត​ង្គ​ខេត្តកំពង់ស្ពឺ។ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្តទៅតាម​និតិ​វិធី៕16924165_1774004099585229_2094519023_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya