ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» Breaking News, ព័ត៌មានជាតិ » រឿងអាស្រូវ​ពុករលួយ លោក មឿង គង្គា ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពត ត្រូវបាន​ទម្លាយ​ជា​សាធារណៈ?

រឿងអាស្រូវ​ពុករលួយ លោក មឿង គង្គា ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពត ត្រូវបាន​ទម្លាយ​ជា​សាធារណៈ?

កំពត៖ លោក មឿង គង្គា ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពត រយៈពេល​ជាង៤ឆ្នាំ​មកនេះ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ង​ដោយ​ឃុបឃិត​ជាមួយ​អនុប្រធាន​មន្ទីរ​រូប ក្នុងចំណោម៥រូប គឺ​លោកស្រី ឈឹម ណា​រន អតីត​ជា​ប្រធានការិយាល័យ​រដ្ឋបាលរ​បស់​មន្ទីរ​ជាហេតុ​ធ្វើអោយ​បាត់បង​ថវិកាជាតិ​ក្នុងមួយឆ្នាំៗ ខ្ទង់១៥០លាន​រៀល​យ៉ាងតិច។

ប្រភព​បាន​ទម្លាយ​ថា ចាប់តាំងពី​លោក មឿង គង្គា ត្រូវបានតែងតាំង​នឹង​ចូលកាន់​តំណែង​ជា ប្រធាន​មន្ទីរ​នៅ​ព្រឹក​ថ្ងៃទី០៣ខែកក្កដា​ឆ្នាំ២០១២ ជំនួស​លោក ទន់ ចន្ថា ដែល​ចូលនិវត្តន៍​នោះ រូបគាត់​បាន​បង្កើត​ប​ក្ខ​ពួក​នៅក្នុង​មន្ទីរ នឹងធ្វើ​សកម្មភាព​ពុករលួយ សហការ​ជាមួយ​លោកស្រី ឈឹម ណារិន រួម​នឹង​មន្ត្រី២រូប​ផ្សេងទៀត។

ការប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក មឿង គង្គា គឺ​ស៊ី​ទាំង​លុយ​តូច នឹង​ធំ ដើម្បី​ផលប្រយោជន៍​ខ្លួន​នឹង​បក្ខពួក មាន​ចន្លោះ​គឺ​ស៊ី​ទាំងអស់។ ថវិកា​ចំណាយ​របស់​មន្ទីរ ក្រៅពី​បន្ទុក​បុគ្គលិក ត្រូវ​លោក មឿង គង្គា កិបកេង​តាំងពី​ដំបូង មកដល់​ពេលបច្ចុប្បន្ន​នេះ សម្រាប់​ខ្ទង់​ប្រាក់​សាងសង់ នឹង​ជុស​ជុល មន្ទីរ​មួយផ្នែកធំ​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​គាត់។ ក្រៅពីនោះ​សូម្បី លុយ​បេសកកម្ម​របស់​មន្ត្រី​ដែល​បំពេញបេសកកម្ម​ពិតប្រាកដ​ត្រូវ លោក មឿង គង្គា បង្គាប់​អោយ​បង​ជូន លោក ចំនួន២០ភាគរយ នឹង​បង​ជូន​គាត់​ចំនួន ៨០ភាគរយ សម្រាប់​បេសកកម្ម​ខ្យល់ ពីមុន​ថវិកា​បេសកកម្ម​ត្រូវបាន​បើក​តាម​ធនាគារ ថវិកា​ស្ទើរ​ទាំងស្រុង លោក មឿង គង្គា ស៊ីដាច់​ជាមួយ​លោកស្រី ឈឹម ណារិន ដល់ពេល​បើក​តាម​ធនាគារ
ស៊ីដាច់​មិនត្រូវ​អោយ​សាមីខ្លួន​បង​ជូន​វិញ។
បន្ថែម​លើស​នោះ​ទៀត ការចំណាយ​លើ​ផ្នែក​ជាច្រើន ដូចជា​ផ្នែក​សម្ភារៈ រដ្ឋបាល ប្រេង ជុស​ជុល​សម្ភារៈ សុទ្ធសឹង​មាន​ភាពមិនប្រក្រតី ហើយ​របាយការណ៍​ចំណាយ គឺ គេ​ធ្វើឡើងស្ងាត់ៗ ដោយ​មិន​បញ្ចេញ​អោយ​អនុប្រធាន​មន្ទីរ ផ្សេង​ដឹង​ទេ ក្រៅ​តែ​លោកស្រី ឈឹម ណារិន ដែលជា​អ្នកចូលរួម​យ៉ាងសកម្ម ក្នុង​អំពើពុករលួយ​មួយ​ប៉ុណ្ណោះ។
ចំពោះ​អនុប្រធាន​មន្ទីរ ដូច​លោក កៅ តា កៅ ប៊ុន​ណា ស សារឿន ទុំ រឿន គឺ​មិន​ត្រូវបាន​លោក មឿង គង្គា ផ្ដល់​ចំណែក​ពី​ការ​ពុករលួយ​ទេ សម្រាប់​អនុប្រធាន៤រូប​ខាងលើ កន្លងទៅ​ទោះ​មិនបាន​ផលប្រយោជន៍​ក៏​ពួកគាត់​បា​នស​ង្ងំ​សៀម មិន​ត​ទាំង​នឹង​លោក មឿង គង្គា ដែរ ។

ព្រោះ​លោក មឿង គង្គា តែងតែ​យកឈ្មោះ​ថ្នាក់​នាំ​ក្រសួង​មក​អួតរ​ហួត ណាមួយ​លោក មឿង គង្គា ជា​មនុស្ស​ដែល​ទេវតា​ប្រទាន​តំណែង​ផង ធ្វើអោយ​អនុប្រធាន​មន្ទីរ​ទាំង​ស​ង្ងំ​ដេក​យកសុខ​តែម្ដង។
ចំពោះ​ក្រុម​សវនកម្ម ក្រសួងផែនការ បាន​ធ្វើជា​អ្នក​ជួយ​កាយកប់​រឿងអាស្រូវ។

ករណីនេះ​សូម​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ នឹង​លោក​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​បើក​ការស្រាវជ្រាវ​អោយបាន​ស៊ីជម្រៅ​ដើម្បី​កំចាត់​អំពើពុករលួយ​ខាងលើនេះ​អោយបាន៕

16938922_274951896270976_4237228127736809682_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya