ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នេះ​មកពី​ស្រី​ឲ្យ​ដៃ ប្រុស​ហ៊ាន ទើប​លោភ​បានសំរេច២ដង

នេះ​មកពី​ស្រី​ឲ្យ​ដៃ ប្រុស​ហ៊ាន ទើប​លោភ​បានសំរេច២ដង

ភ្នំពេញ៖ ហេតុការណ៍​ឃាត់​យុវជន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១៤និង៣០នាទី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំនុច​ផ្លូវ​បេតុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជា​ធានី​ភ្នំពេញ។

យុវជន​ជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ខ្លួន​បន្ទាប់ពី​នាំ​ក្មេងស្រី​ជា​អនីតិជន​អាយុ១៤ឆ្នាំទៅ​មើល​កុន ហើយ​បែរជា​នាំចូល​ផ្ទះសំណាក់​រួមភេទ​ដល់​ទៅ២ដង ទើប​បែកការណ៍​ដល់​ម្តាយ​យុវតី​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែម្តង។ ជនសង្ស័យ​ឈ្មោះ នៅ  សំណាង ភេទ​ប្រុស អាយុ១៦ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ទឹក​សុទ្ធ ស្នាក់​ផ្ទះ​គ្មាន​លេខ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

សព្វថ្ងៃនេះ​នាង​បាន​ទៅ​រៀន​អ៊ុតសក់​តាមផ្លូវ១០៨ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយក៏​បាន​ជួប​ជនសង្ស័យ​ឈ្មោះ នៅ សំណាង(ហៅ​បឿ​ក)ជា​អ្នក​ដឹក​ទឹក​សុទ្ធ​ដាក់​ឲ្យ​ម៉ូយ​នៅក្បែ​នោះ។ នៅពេលនោះ​ជនសង្ស័យ​បាន​សុំ​លេខ​ទូរស័ព្ទ​របស់​នាង នាង​យល់ព្រម​ឲ្យ​រួច​ក៏​ទំនាក់ទំនង​រហូត​នាំ​នាង​ទៅលេង​ដល់ផ្ទះ​ជនសង្ស័យ​ចំណុច​ខាងលើ។ លុះដល់​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ វេលា​ម៉ោង១និង៣០នាទី​រសៀល ជនសង្ស័យ​បាន​ណាត់​នាង​ទៅ​មើល​កុន ហើយ​នាង​ក៏​យល់​ព្រមទៅ​ដើរលេង តែ​ពេលនោះ​ជនសង្ស័យ​ឈ្មោះ នៅ សំណាង បាន​ឌុប​នាង​ហួស​ចូលទៅ​ដេក​ផ្ទះសំណាក់ ABC ស្ថិតនៅ​ភូមិ​ដំណាក់​ធំ៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​ក៏​លួងលោម និង​គំរាម​រួមភេទ​ជាមួយគ្នា​បានសម្រេច​ចំនួន២ដង​ទៀតផង។ បន្ទាប់មក​ជនសង្ស័យ​បាន​ចេញពី​ផ្ទះសំណាក់​ក៏បាន​ឌុប​នាង​មក​ទម្លាក់ចោល​ឲ្យ​ជិះ​ម៉ូតូឌុប​ទៅផ្ទះ​វិញ​នៅ​ចំណុច​ផ្លូវ២០០៤ ហើយ​គេចខ្លួនបាត់ ហើយ​នាង​ភ័យ​មិន​ហ៊ាន​ចូល​ផ្ទះ​ព្រោះ​ខ្លាច​ឪពុកម្តាយ​ស្តីបន្ទោស​ក៏​ជិះ​ម៉ូតូឌុប​ទៅ​ដេក​ផ្ទះសំណាក់​វិញ។ លុះដល់​ម៉ោង៩យប់​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ទើប​នាង​សម្រេច​វិលត្រឡប់​ទៅផ្ទះ​វិញ។

ពេល​ដល់ផ្ទះភ្លាមៗម្តាយ​នាង​មានការ​សង្ស័យ​ក៏​សួរនាំ​រួច​នាង​បាន​ប្រាប់​រឿងហេតុ​ខាងលើ​ដល់​ម្តាយ​តែម្តង។ លុះដល់​ម៉ោង១០និង៣០នាទី​ព្រឹក​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្តាយ​និង​រូបនាង​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ ដែលជា​កន្លែងកើតហេតុ​នៃ​ការចាប់រំលោភ​ទើប​កម្លាំង​ង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ដល់ផ្ទះ​យកមក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕nkd-135

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya