ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​ត្បូងឃ្មុំ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​ត្បូងឃ្មុំ ២នាក់ ករណី​គ្រឿងញៀន

ខេត្ត​ត្បូងឃ្មុំ៖ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លូ​ង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុង ថាវ​រិន្ទ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ចុះ​អនុវត្ត​ដីកា លេខ ១៩/២០១៦ ចុះ​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ២០១៦ របស់លោក គឹម ហេង ចៅក្រម​ស៊ើបសួរ បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សាំង ដា​នី ភេទ​ស្រី អាយុ២៤ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ចោទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពី​ស្ត្រីជន​ដែល​ត្រូវ​ចោទ​ឈ្មោះ​សាំង ដា​នី បាន​រត់គេចខ្លួន​មិនដឹង​នៅ​ទីកន្លែង​ណា​ពិតប្រាកដ ។

ខណៈពេល​ចុះ​អនុវត្ត​ដីកា​ខាងលើ​នៅ​ចំណុច​រោង​ចាំចំការ​ម្រេច​របស់​ឈ្មោះ សេង ហ៊ាន ភេទ​ប្រុស ស្ថិតក្នុង​ភូមិ​ពងទឹក ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​គឹម សិលា ភេទ​ប្រុស អាយុ៣០ឆ្នាំ ជា​ជាតិខ្មែរ បាន​កាន់​ថង់​ផ្លា​ស្ទិ​ក ពណ៌​ខ្មៅ រត់គេចខ្លួន​ចេញពី​រោង​ចាំចំការ​ខាងលើ រួច​បោះចោល​ទៅលើ​ដី​ដាំដំឡូង​ជាប់​និង​របង​ព្រំចំការ​នោះ ។ ក្រោយពី​ដេញចាប់​ខ្លួន​កម្លាំង​បាន​រើស​ថង់​ផ្លា​ស្ទិ​ក​នោះមក​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម ពណ៌​ស សង្ស័យថា​គ្រឿងញៀន(ម៉ា​ទឹកកក) ចំនួន៤៧កញ្ចប់​តូច ធន់​កណ្តា​ចំនួន២កញ្ចប់ និង​ធំ១កញ្ចប់ ។

សមត្ថកិច្ច​បានបញ្ជាក់​ថា ឈ្មោះ​សាំ ដា​នី ភេទ​ស្រី និង​ឈ្មោះ​គឹម សិលា ភេទ​ប្រុស ត្រូ​ជា​ប្តី​ប្រពន្ធ​គ្នា ស្នាក់នៅ​ចាំចំការ​ឲ្យ​ឈ្មោះ សេង ហ៊ាង ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើយ​ចំពោះ​ឈ្មោះ គឹម សិលា នេះ​វិញ ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ ដែល​ពាក់​ពន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន កាលពី​ឆ្នាំ ២០១៤ នៅ​ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ស្រុក​មេមត់ ខេត្តកំពង់ចាម ៕

vannak1 vannak-1 vannak3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya