ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តបាត់ដំបង ១៩នាក់ ករណី​អុកឡុក​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តបាត់ដំបង ១៩នាក់ ករណី​អុកឡុក​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ

ខេត្តបាត់ដំបង៖ ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង​បានធ្វើ​ឡើង​កាលពី​យប់​អធ្រាត្រ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងភូមិ​សាស្ត្រ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ និង​លោក​អនុសេនីយ៍ឯក ឈឿង គឹម​សុង ប្រធាន​ក្រុមនគរបាល​បង្ការ​បង្ក្រាប។

ក្នុងចំណោម​ក្មេង​ទំនើង​ដែល​រង​ការឃាត់ខ្លួន​ទាំង១៩នាក់​មានមុខ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន១៣នាក់​ក្នុងនោះ​មានមុខ​សញ្ញា​ជនសង្ស័យ៣នាក់​ដែល​ធ្លាប់ធ្វើ​សកម្មភាព ប្រើប្រាស់​កាំបិត​និង​ដាវ​សាមូរ៉ៃ​កាប់​ចាក់​បង្ក​ហិង្សា​លើ​គូ​ជម្លោះ​របស់ខ្លួន​បណ្តាលឱ្យ​រង​បួស ជនរងគ្រោះ​ជា​គូ​ជម្លោះ​ជា​បន្តបន្ទាប់​ចំនួន៣លើក​មកហើយ ។

ក្រុម​ក្មេង​ទំនើង​ខាងលើ​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុងតែ​សាកសួរ។ ក្រុម​ក្មេង​ទំនើង​ដែលជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ប្រើ​អំពើហិង្សា​បង្កឱ្យមាន​អ្នករងរបួស ត្រូវ​កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់។ ដោយឡែក​អ្នក​គ្មាន​ជាប់​ព័ន្ធ​នៃ​ការប្រព្រឹត្ត​បទល្មើស​សមត្ថកិច្ច​ធ្វើការ​អប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​ហើយ​កោះហៅ​អាណាព្យាបាល​មក​ទទួល​ដោះលែង​ត្រឡប់ទៅផ្ទះ​វិញ​ដើម្បី​យកទៅ​អប់រំ​បន្ត ។

ពាក់ព័ន្ធ​និង​ក្មេង​ទំនើង​បង្ក​ការអុកឡុក​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ក្រុង​បាត់ដំបង​នេះដែរ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្មេង​ទំនើង​សរុប៥៦នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ផងដែរ គ្រា​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​នោះបាន​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ផ្តុំគ្នា​ជាក្រុមៗផឹកស្រា​ស្រវឹង ប្រើប្រាស់​គ្រឿងញៀន​ហើយ​បម្រុង​បង្កជម្លោះ​ជា​អំពើហិង្សា​ដាក់គ្នា​ផង​នោះ​ទៀត ៕

IMG_3085 IMG_3086 IMG_3087 IMG_3092

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya