ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​ស្វាយរៀង ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​ស្វាយរៀង ៤នាក់ ករណី​គ្រឿងញៀន

ខេត្តស្វាយរៀង៖ កាលពីរ​វេលា​ម៉ោង១២ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុង​កាស៊ីណូ​ថា​យ​ធែ​ន បន្ទប់​លេខ៥១៨ ជាន់​ទី៥ ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត និង​បន្ត​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត នៅវេលា​ម៉ោង២រសៀល​ថ្ងៃទី២២ ខែកុម្ភៈ នៅ​ចំណុច​មជ្ឈមណ្ឌល​កំសាន្ត​បាវិត ស្ថិតនៅ ភូមិ​តា​បិ​ប ស​ង្តា​ត់បា​វិត ។

មុន​ឈានដល់​ការបង្ក្រាប​ចាប់ខ្លួន​ជនល្មើស គឺមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ ផ្តល់ព័ត៌មាន មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​បាវិត សហការ​ជាមួយ​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​សម្របសម្រួល​ដោយ​លោក​គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចូល​ឆែកឆេរ បន្ទប់​លេខ៥១៨ ជាន់​ទី៥ កាស៊ីណូ​ថា​យ​ធែ​ន ចាប់​ឃាត់ខ្លួន​ជ​នស​ង្ស​យ័៣នាក់ ។

ជនសង្ស័យ ១-ឈ្មោះ​វិ​ន ង៉ុ​កចូវ ភេទ​ស្រី​អាយុ២៤ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ស្រុកកំណើត​នៅ​ប្រទេស​វៀតណាម មក​ស្នាក់​នៅក្នុង​កាស៊ីណូ​ក្រុង​បាវិត ទើបតែ​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ពីបទ​ជួញដូរ​គ្រឿងញៀន មិនបាន​ប៉ុន្មាន​ខែ​ផង​ទៅ​ប្រកបមុខរបរ​ជួញដូរ​គ្រឿងញៀន​វិញ​ដដែល, ២ឈ្មាះ ហ៊ូ ណា​ម ភេទ​ប្រុស អាយុ២៩ឆ្នាំ ជា​ជនជាតិ​វៀតណាម មក​ស្នាក់​នៅក្នុង​កាស៊ីណូ​ក្រុង​បាវិត, ៣ឈ្មោះ ហ្វា​ង ង្វៀង​ថឹ​ង ភេទ​ស្រី អាយុ២៤ឆ្នាំ ជា​ជនជាតិ​វៀតណាម មក​ស្នាក់​នៅក្នុង​កាស៊ីណូ​ក្រុង​បាវិត,

ជ​នស​ង្ស​យ័​ទាំង៣នាក់​នេះ​ចាប់​ឃាត់ខ្លួន​នៅក្នុង​បន្ទប់​លេខ៥១៨ រួមទាំង​វត្ថុតាង​គ្រឿងញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា( ម៉ា​ទឹកកក)ចំនួន១១កញ្ចប់ ទូរ​សព្ទ័​ដៃ២គ្រឿង ប្រាក់​ដុល្លារ៥០ដុល្លារ ប្រាក់​ហ្វីលីពីន ១០០០ ប្រាក់​ដុល្លារ​ហុងកុង២០ដុល្លារ ប្រា​ក់ដុង២០ម៉ឺន​ដុង កាបូប​សំលៀកបំពាក់​ចំនួន៣កាបូប និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។ ជ​នស​ង្ស​យ័​ទី៤-ឈ្មោះ ទឹ​ត ស៊ី​ប ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​បា​យ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ចាប់ខ្លួន​នៅ​មជ្ឈមណ្ឌល​កំសាន្ត​បាវិត​ពីបទ​ប្រើប្រាស់​គ្រឿងញៀន។ ក្រោយពី​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ទាំង៤នាក់​នេះ សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕svr-1-6 svr-2-6 svr-4-5 svr-5-1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya