ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ធំ ៨នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ធំ ៨នាក់ ករណី​គ្រឿងញៀន

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ទាំង៨នាក់​នេះ​ត្រូវបានធ្វើ​ការបង្ក្រាប​នៅ​ចំណុច​គោលដៅ២ កន្លែង ទី១-បង្ក្រាប ៦នាក់ នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់​ក្រុង​ស្ទឹងសែន និង​ជនសង្ស័យ២នាក់​ទៀត នគរបាល​ក្រុង​បាន​ចាប់​ឃាត់ខ្លួន​នៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់មក​ក៏​បញ្ជូន​យកទៅ​សាកសួរ​រួមគ្នា នៅ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប៨នាក់ និង​ម្ស៉ៅ​ក្រាម​ស​ថ្លា ជា​សារធាតុ​គ្រឿងញៀន​ចំនួន៥កញ្ចប់​និង​ទូរស័ព្ទ ៣គ្រឿង​ព្រមទាំង​វត្ថុតាង វេច​ខ្ចប់១ចំនួន​ទៀត ទី១-ឈ្មោះ​ហេង សុខ​មាន ភេទ​ប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ​ក្រុ​ច​ប៉ាវ ភេទ​ប្រុស អាយុ២៣ឆ្នាំ ទី៣-ឈ្មោះ​គា ចិ​ត្រា ភេទ​ប្រុស​អាយុ២០ ទី៤-ឈ្មោះ ឈឿន​ចិន ភេទ​ប្រុស​អាយុ២៣ឆ្នាំ ក្នុងនោះ​មុខសញ្ញា​ចែកចាយ មាន៤នាក់​និង​ប្រើប្រាស់៤នាក់ ។ ជនសង្ស័យ​ទាំងអស់​រស់នៅក្នុង​ទី​រួម​ខេត្តកំពង់ធំ ក្រោយពី​សមត្ថកិច្ច​សួរនាំ​ជន សង្ស័យ​ទាំង៤នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា​ពួកគេ​បាន​ចែកចាយ​មែន ចំណែក​ជនសង្ស័យ៤នាក់​ទៀត​គឺជា​អ្នកប្រើប្រាស់ ។

បន្ទាប់ពី​សួរនាំ​ជនសង្ស័យ​ទាំង៨នាក់​នេះ​រួច​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី២២នេះ ៕

photo_2017-02-21_19-16-47 photo_2017-02-21_19-16-50

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya