ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​​ឡាន​បុក​និង​កិន​បែកក្បាល​ស្លាប់​ ​

បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​​ឡាន​បុក​និង​កិន​បែកក្បាល​ស្លាប់​ ​

ភ្នំពេញ ៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ១០​នាទី ល្ងាច​ថ្ងៃទី​០៩ តុលា ២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ខាងកើត​សាលាក្តី​ខ្មែរក្រហម ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ខណៈដែល​រូបគាត់​ចេញពី​ធ្វើការ​នៅ​រោងចក្រ ហើយ​ដើរ​ឆ្លងថ្នល់​សំដៅទៅ​ផ្ទះជួល ក៏ត្រូវ​រថយន្ត​ធន់​ធំ​ម៉ាក​នី​ស្សាន់​ឌី​សែ​ល ១​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9547 បើក​បុក និង​កិន​បែកក្បាល​ខ្ទេច​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។​
បុរសរងគ្រោះ​មានឈ្មោះ សុខ វិ​ទ្ធី អាយុ ២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​សា​ងាំ ឃុំ​ពុទ្ធ​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ យ៉ុង ដាវី ស្នាក់នៅ​ផ្ទះជួល​នៅក្បែរ​កន្លែងកើតហេតុ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya