ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន​ចំ​ពី​ចំហៀង​ខ្ទាត​ចូលទៅ​ក្រោម​កង់ កិន​អូស​ប្រហែល​ជាង២០០ម៉ែត្រ បណ្តាលឱ្យ​ស្លាប់​ម្នាក់​ដាច់​ខ្លួន​ជា២កំណាត់

ម៉ូតូ​បុក​ឡាន​ចំ​ពី​ចំហៀង​ខ្ទាត​ចូលទៅ​ក្រោម​កង់ កិន​អូស​ប្រហែល​ជាង២០០ម៉ែត្រ បណ្តាលឱ្យ​ស្លាប់​ម្នាក់​ដាច់​ខ្លួន​ជា២កំណាត់

ខេត្តសៀមរាប ៖ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ ដែល​រស់​នៅតាម​ដងផ្លូវ​ក្រវ៉ាត់​ក្រុង ទាំងយប់​រំលងអធ្រាត្រ​វេលា​ម៉ោង១២និង២០នាទី​យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក(ផ្លូវ​ក្រវ៉ាត់​ក្រុង)ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង/ខេត្តសៀមរាប។

មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ១គ្រឿង​ជិះ​ឌុប​គ្នា៣នាក់​បាន​បើក​ទៅបុក​រថយន្ដ​ពី​ចំហៀង​ទាំង​កំរោល ទំនងជា ទើប​ចេញពី​ផឹកស៊ី ហើយ​គេ​ឃើញ​អ្នកជិះ​ក្រោយ​ខ្ទាត​ចូលទៅ​ក្រោម​កង់ឡាន បណ្តាលឱ្យ​កិន​និង​អូស​យ៉ាង​ឆ្ងាយ​រហូត​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ។ចំណែក២នាក់​រួម​ដំណើរ​ជាមួយ ម្នាក់​អ្នក​ឌុប និង​ម្នាក់ទៀត​ជា​អ្នកជិះ​កណ្តាល​នោះបាន​ខ្ទាត​ចេញពី​ឡាន​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ ទើប​រថយន្ដ​នោះ​ឈប់។ ប្រភព​បាន​បន្តថា ករណី​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​នោះ​ប្រហែលជា​អាច​អ្នកបើកបរ​ឡាន​មិនបាន​ដឹងថា​មាន​ម៉ូតូ​ជិះ​ទៅបុក​រថយន្ដ​របស់ខ្លួន​ទេ។

ជនរងគ្រោះ​ទាំង៣នាក់ មាន៖ ទី១/ឈ្មោះ ឡាំ ចំ​រ៉ុង ភេទ​ប្រុស​អាយុ៣២ឆ្នាំ(របួសស្រាល) ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកC125 ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1.IN.48.01 ជិះ​គ្នា៣នាក់​ក្នុងទិសដៅ​ពី​លិចទៅ​កើត  ទី២/ឈ្មោះ ឡាំ ទុយ ភេទ​ប្រុស​អាយុ៣០ឆ្នាំ អង្គុយ​កណ្តាល(របួសធ្ងន់) និង ទី៣/ឈ្មោះ ឡាំ លី​ប្រុស​អាយុ២៨ឆ្នាំ​អង្គុយ​ក្រោយ(ស្លាប់) អ្នក​ទាំងបី ជា​បងប្អូន​នឹង​គ្នា មាន​ទីលំនៅ ភូមិ​មមាញ ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ព្រមទាំង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ធុន​ធំ ម្នាក់ មានឈ្មោះ​ឡុង សីឡា ភេទ​ប្រុស​អាយុ២៨ឆ្នាំ មាន​ទីលំនៅ ស្រុក​បាកាន ខេត្តពោធិសាត់ បើកបរ​រថយន្ត​ចង្កូត​ស្តាំ ម៉ាក ហ្វី​ណូ ពណ៌​ខៀវ  ពាក់​ស្លាក​លេខ ៣.PRV.00.07  ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ពី​ត្បូង​ទៅ​ជើង តាមផ្លូវ​ក្រវ៉ាត់​ក្រុង ៕nkd-1-2-9 nkd-1-4-7 nkd-1-5-7 nkd-1-6-5 nkd-1-9-2 nkd-1-10-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya