ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » មក​ទារលុយ​គេ គេ​ជូន​កាដូ បែកក្បាល​ហូរឈាម

មក​ទារលុយ​គេ គេ​ជូន​កាដូ បែកក្បាល​ហូរឈាម

ភ្នំពេញ៖ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ទល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​មានឈ្មោះ គាំង គឹម​សាន អាយុ៣០ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរ​សព្ទ័​ដៃ ។ ចំណែក​ជនបង្ក​មានឈ្មោះ​ហៅថា តា​អុន​ព្រែក​ទល់ អាយុ៤០ឆ្នាំ​ជាង មិនដឹងថា​ធ្វើការ​អ្វី​នោះទេ តែមាន​កាំភ្លើង​កាន់​តាម​ខ្លួន ។

នៅពេល​កន្លះ​ខែ​មុខ ឈ្មោះ តា​អុន ដែល​ជនបង្ក​បាន​យក​ទូរ​សព្ទ័​ដៃ​ម៉ាក​ខែម ហ្វូ​ន មកអោយ​ជនរងគ្រោះ​ជួសជុល​អោយ ពេលនោះ ជនរងគ្រោះ​បាន​សុំ​លុយ២ម៉ឺន​មុន ដើម្បី​ទិញ​គ្រឿង​ប​ន្លះ​មក​ជួសជុល​អោយ ហើយ​តា​អុន ក៏បាន​ឲ្យ​លុយ​ចំនួន២ម៉ឺន​ទៅ​ជនរងគ្រោះ ពេលដែល​ជនរងគ្រោះ​ធ្វើ​រួច​បាន​យក​ទូរ​សព្ទ័​ទៅអោយ​តា​អុន វិញ ហើយ​តា​អុន​និយាយថា មិនមែន​របស់គាត់​ទេ ហើយ​តា​អុន ក៏​ព្រមអោយ​ទូរ​សព្ទ័​មក​រូបគេ​វិញ ហើយ​បាន​ទារលុយ​ចំនួន២ម៉ឺន ដែល​ជន​គ្រោះ​យកមក​ទិញ​គ្រឿង​ប​ន្លះ​ដាក់អោយ​នៅពេល​មុន ហើយ​ជនរងគ្រោះ​បាន​និយាយថា គេ​អត់​ទាន់​មាន​លុយ​ទេ ពេល​ចាំ​យក​ទូរ​សព្ទ័​លក់ដាច់​ចាំ​គេ​អោយ ពេលនោះ តា​អុន ក៏បាន​យល់ព្រម រហូតមកដល់​ថ្ងៃកើតហេតុ ឈ្មោះ​តា​អុន បានមក​ទារលុយ​ពី​រូបគេ​ម្ដងទៀត ហើយ​រូបគេ​បាន​ឆ្លើយថា មិនទាន់មាន​លុយ​ទេ អ៊ំ ព្រោះ​លក់​ទូរ​សព្ទ័​មិនទាន់​ដាច់​ផង ដោយ​ជនរងគ្រោះ​និយាយ​តែ​ប៉ុណ្ណឹង ស្រាប់​តា​អុន បាន​យក​កៅអី​វាយ​ទៅលើ​រូ​បគ​ចំនួន២កៅអី និង​បាន​ដក​កាំភ្លើង​វាយ​រូបគេ​មួយ​ស្នាប់​កាំភ្លើង​ទៀត បណ្ដាលអោយ​បែកក្បាល​ហូរឈាម​ជោក​ខ្លួន ៕

IMG_7736 IMG_7737 IMG_7803

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya