ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ល្បី​ហើយ​តា​អើយ តា​រំលោភ​ចៅស្រី​រហូត​មាន​ផ្ទៃពោះ៦ខែ ទើប​បែកធ្លាយ

ល្បី​ហើយ​តា​អើយ តា​រំលោភ​ចៅស្រី​រហូត​មាន​ផ្ទៃពោះ៦ខែ ទើប​បែកធ្លាយ

ក្រចេះ ៖ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ថា មាន​ករណី​តា​ចាប់រំលោភ​ចៅស្រី​រហូត​មាន​ផ្ទៃពោះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​ចុះ​ឃាត់ខ្លួន​បុរស​ចំណាស់​សង្ស័យ​មក​សាកសួ​រទាំង​គ្មាន​ពាក្យបណ្តឹង ។

បន្ទាប់ពី​បែកធ្លាយ​អាថ៌កំបាំង​តាមរយៈ​ការលើកឡើង​របស់​ក្រុមប្រឹក្សាឃុំ​ពី​រឿង​ចៅស្រី​វ័យក្មេង​មាន​ផ្ទៃពោះ៦ខែ​ដោយសារ​ត្រូវ​តា​ចាប់រំលោភ​ជា​បន្តបន្ទាប់​រួចមក សមត្ថកិច្ច​នគរបាល​បាន​ចុះទៅ​នាំខ្លួន​បុរស​ចំណាស់​សង្ស័យ​មក​សាកសួ​រ​និង​ឃាត់ខ្លួន​តែម្តង ។

បុរស​វ័យ​ចំណាស់​ដែល​ត្រូវ​នគរបាល​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ចៅស្រី​វ័យ១៦ឆ្នាំ​រហូត​មាន​ផ្ទៃពោះ៦ខែ​នេះ​ឈ្មោះ ជា គា អាយុ៧៣ឆ្នាំ មុខរបរ​ជា​គ្រូ​ថ្នាំខ្មែរ រស់នៅក្នុង​ភូមិ​តា​សោម ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ត្រូវជា​ឪពុកចុង​របស់​ម្តាយ​នារី​រងគ្រោះ និង​ជា​ជីតា​ចុង​របស់​នាង​ផងដែរ ។

ទោះបីជា​យ៉ាងណា ករណី​តា​រំលោភ​ចៅស្រី​រហូត​មាន​ផ្ទៃពោះ​នេះ គឺ​មិនមាន​ការប្តឹងប្តល់​ពី​ក្រុមគ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ​នោះទេ តែ​ត្រូវ​បានលើកឡើង​ដោយ​ក្រុមប្រឹក្សាឃុំ​ទៅវិញ ។ ដោយសារតែ​នារី​រង​គ្រោះជា​កូនកំព្រា​ឪពុក និង​សព្វថ្ងៃ​រស់នៅ​ជាមួយ​ស្ត្រី​ជា​ម្តាយ​ដែល​មិនមាន​ការយកចិត្តទុកដាក់​លើ​នាង ហើយ​មិនតែប៉ុណ្ណោះ​ជនសង្ស័យ​វ័យ​ចំណាស់​តែងតែ​ធ្វើការ​គំរាម​តាម​ពាក្យសម្តី​យ៉ាងធ្ងន់ធ្ងរ​មកលើ​នាង​ទៀតផង​នោះ ។ ក្រោយ​ការនាំ​ខ្លួន​បុរស​សង្ស័យ​វ័យ​ចំណាស់ និង​នារី​រងគ្រោះ​មក​សាកសួរ និង​ទទួលបាន​ចម្លើយសារភាព ទើប​នគរបាល​សម្រេច​ឃាត់ខ្លួន​បុរស​សង្ស័យ​វ័យ​ចំណាស់​រូបនេះ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ ។

បើតាម​ការ​សម្រង់​ចម្លើយ​របស់​នារី​រងគ្រោះ​អាយុ១៦ឆ្នាំ បាន​រៀបរាប់​ប្រាប់​នគរបាល​ថា កាលពី​ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ជនសង្ស័យ​ជា​ជីតា​រូបនេះ​បាន​បបួល​នាង​ដើរ​មើល​ជម្ងឺ​ឲ្យ​គេ​តាម​ភូមិ ។ ដោយ​ក្នុង​មួយកន្លែង​ត្រូវ​ដេក​ផ្លូវ២-៣យប់​ទើប​ត្រឡប់មកផ្ទះ​វិញ ។ ហើយ​ការដើរ​មើល​ជម្ងឺ​ព្យាបាល​ឲ្យ​គេ​ជាមួយ​ជនសង្ស័យ ជា​ជីតា​រូបនេះ​បានធ្វើ​ឡើងជា​ច្រើន​កន្លែង ។ រហូតដល់​ថ្ងៃមួយ​ទៀត គាត់​បាន​បបួល​នាង​មក​ព្យាបាល​ជម្ងឺ​ឲ្យ​គេ​នៅ​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល និង​បាន​សម្រាក​នៅ​ទីនោះ​រយៈពេល៣យប់ ។ ទីនោះ​ជា​កន្លែង​ចុងក្រោយ​ដែល​បុរស​ជាប់ចោទ​វ័យ​ចំណាស់​រូបនេះ​បាន​ល្បួង​នាង​រំលោភ​រហូត​បានសម្រេច​ចំនួន៣ដង ។

ក្រោយ​ការ​ល្បួង​ចាប់រំលោភ​បានសម្រេច​ជា​បន្តបន្ទាប់​រហូតដល់​សព្វថ្ងៃនេះ​បានធ្វើ​ឲ្យ​ក្មេងស្រី​រងគ្រោះ​វ័យ១៦ឆ្នាំ មាន​ផ្ទៃពោះ​ចំនួន៦ខែ​ហើយ ។ តែ​យ៉ាងណា នាង​ក៏​មិន​ហ៊ាន​ប្តឹងផ្តល់​ជនសង្ស័យ​ជា​ជីតា​រូបនេះ​ដែរ ព្រោះតែ​កន្លងមក​ជនសង្ស័យ​រូបនេះ​បាន​គំរាម​នាង ដោយ​បង្គាប់​នាង​ឲ្យ​ដើរ​ប្តឹង​ថា ទោះជា​ប្តឹង​ដល់ទី​ណា​ក៏​គាត់​មិន​ខ្លាច​ដែរ ៕b0cd177b-92c1-4a0e-88b6-2a9ce1d2453d

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya