ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ យក​ដុត​ផាវ​ច្រក​ដប មានអី​ផ្ទុះ​ដាច់​ដៃ​ធ្លាយ​ពោះ

យុវជន​ម្នាក់ យក​ដុត​ផាវ​ច្រក​ដប មានអី​ផ្ទុះ​ដាច់​ដៃ​ធ្លាយ​ពោះ

ព្រះសីហនុ៖ ជនរងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ បាន​ដឹកបញ្ជូន​យកមក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​នៅ រសៀល​ថ្ងៃទី ២២ខែ​កុ​ម្ភះ​ឆ្នាំ២០១៧ បន្ទាប់ពី​ជួប​គ្រោះ​នៅ វេលា​ថ្ងៃត្រង់​មុននេះ​បន្តិច ថ្ងៃខែ​ដដែល។
យុវជន​ម្នាក់ បាន​យក​ល្បែង ដុត​ផាវ​ដាក់​ក្នុង​ដប ដើម្បី ឲ្យ​ផ្ទុះ យក​សម្លេង កំសាន្ត ដែល​រូបគេ​ធ្លាប់​អនុវត្ត​កន្លងមក តែ​ម្តងនេះ​គេ​បាន​ទិញ​គ្រាប់​ផាវ ធុន​ធំ​បន្តិច​មក​ដុត​ដូច​ពេលកន្លងមក ស្រាប់តែ​ផ្ទុះ​ទាំង​ផាវ​ផ្ទុះ​ទាំង​ដប បែកចេញ​ជា​អំបែង បណ្តាល​ឲ្យ​របួស យ៉ាងធ្ងន់ធ្ងរ ដាច់​ដៃ ធ្លាយ​ពោះ​និង​របួស​ច្រើន​កន្លែង​ទៀត ផង។
ជនរងគ្រោះ មានឈ្មោះ​ធន ភក្តី ភេទ​ប្រុស​អាយុ១៥ឆ្នាំ មុខរបរ​សិស្ស រស់នៅ​កន្លែងកើតហេតុ ភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ ។
គ្រួសារ​យុវជន​រងគ្រោះ​បាន​និយាយប្រាប់​ប៉ូលីស​ថា កន្លងមក​កូនប្រុសរ​បស់​គាត់​តែង​លេង​របៀបនេះ ជា​ញយ​ដង​មកហើយ ស្រាប់តែ​ពេលនេះ​ត្រូ​ផ្ទុះ​បង្ករ​របួស​ធ្ងន់ធ្ងរ​តែម្តង ។
បច្ចុប្បន្ន​ជនរងគ្រោះ បាន​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដោយ​សុ​វត្តិភាព​ហើយ៕

IMG-20170222-WA0004 IMG-20170222-WA0006

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya