ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » ម៉ូតូ​ដឹកឈើ​ជិត៣០០គ្រឿង ក្នុង​មួយថ្ងៃ​ចូល​ឃ្លាំង មេ​ឈ្មួញ​ឈើ​ឈ្មោះ គង់ ក្រឹ​ង ទាហាន​ឈ្មួញ​ឈើ ដឹក​បន្តទៅ​វៀតណាម ?

ម៉ូតូ​ដឹកឈើ​ជិត៣០០គ្រឿង ក្នុង​មួយថ្ងៃ​ចូល​ឃ្លាំង មេ​ឈ្មួញ​ឈើ​ឈ្មោះ គង់ ក្រឹ​ង ទាហាន​ឈ្មួញ​ឈើ ដឹក​បន្តទៅ​វៀតណាម ?

ខេត្តក្រចេះ ៖ ឈ្មោះ គង់ ក្រឹ​ង ជា​ឈ្មួញ​ដែលមាន​ប្រវត្តិ​ជួញ​ឈើ​យូរយារ​ណាស់​មកហើយ សូម្បីតែ​អាជ្ញាធរខេត្ត​ស្រុក និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​គ្រប់​ជាន់ថ្នាក់​នៅ​ខេត្តក្រចេះ​ជាពិសេស​នៅ​ស្រុក​ស្នួល សុទ្ធតែ​ស្គាល់​លោក គង់ ក្រឹ​ង ដូច​បាតដៃ ហើយ​បច្ចុប្បន្ន​បានដឹង​យ៉ាង​ច្បា​ច់​អំពី​ជំនួញ​ឈើ​ខុសច្បាប់​របស់លោក គង់ ក្រឹ​ង ។

លោក គង់ ក្រឹ​ង មិនមែនជា​ឈ្មួញ​ធម្មតា​នោះទេ​តាមពិត​គាត់​គឺជា​មេបញ្ជាការរង​យោធា​វរៈ​ការពារ​ព្រំដែន​លេខ២០៤ដែល​ឈរជើង​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ មាន​លំនៅដ្ឋាន ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។ ប៉ុន្មាន​ខែ​នេះ​មេ​ឈ្មួញ​រូបនេះ បាន​ចាប់ដៃ​ជាមួយ​ថៅកែ​ទិញ​ឈើ ជា​ជនជាតិ​វៀតណាម ហើយ​បាន​សម្រុក​ប្រមូល​ទិញ​ឈើ យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ខេត្តក្រចេះ ហើយ​ដឹកចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម។

ដោយមាន​បទបញ្ជា​ពី​រាជ​រដ្ឋ​ភិ​បាល​ឲ្យ​ទប់ស្កាត់​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម និង​មានការ​ឃ្លាំមើល​ពី​មជ្ឈដ្ឋាន​នានា​លោក គង់ ក្រឹ​ង មេ​ឈ្មួញ​ឈើ​ដ៏​ឈ្លាសវៃ បាន​ប្តូរ​រូបភាព​ក្នុងកា​ដឹកជញ្ជូន​ឈើ​ពី​រថយន្ដ​តូចធំ​គ្រប់​ប្រភេទ​មកជា​ម៉ូតូ​និង​ដឹក​បន្ត​តាម​រថយន្ត ២តោន​កន្លះ​ឆ្លងទៅ​វៀតណាម។

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ស្រែ​ឃុំ២ធ្នូ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក គង់ ក្រឹ​ង បាន​ប្រើ​សិទ្ធិអំណាច​ជា មេបញ្ជាការរង​វិ​រៈ​ការពារ​ព្រំដែន លេខ២០៤ និង​យក​ទីតាំង អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក វិ​រៈ​សេ​តូច​លេខ១ ធ្វើជា​កន្លែង​ស្តុក​ទិញ​ឈើ​ប្រណីត​ខុសច្បាប់ និង​មួយកន្លែង​ទៀត ស្តុក​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ​របស់ខ្លួន ។ ហើយ​សកម្មភាព​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ​មើលឃើញ​រាល់ថ្ងៃ ដោយមាន​ម៉ូតូ​ទាំងក្រុមៗ បាន ធ្វើកា​ដឹកជញ្ជូន​ឈើ ចូល​ខាងក្រោយ​ផ្ទះ លោក គង់ ក្រឹ​ង និង​ដឹក​ចូល​បន្ទាយ​យោធា វិ​រៈ​សេនា​តូច​លេខ១ ប្រចាំការ​ភូមិ​ត្រពាំង​ស្រែ គ្មាន​លស់​ថ្ងៃ​ដូច​គេ​ហែ​កឋិន។

ពលរដ្ឋ​បញ្ជាក់ថា ក្នុងមួយថ្ងៃៗគេ​ឃើញ ម៉ូតូ​រាប់រយ​គ្រឿង មិនតិចជាង២០០គ្រឿង​នោះទេ! ដែល​បាន​ដឹក​ជ​ញ្ជួ​ន ឈើ​យ៉ាង​អាណាធិប្បតេយ្យ ពី​តំបន់ផ្សេងៗចូល​ខាងក្រោយ​បន្ទាយ​ទាហាន​វិ​រៈ​សេនា​តូច​លេខ១ ប្រចាំការ​ព្រំដែន​ត្រពាំង​ស្រែ-វា​លឺ និង​បន្ត​លើកដាក់ រថយន្ដ​កុង​តឺ​ទ័​រធំៗ លើកដាក់រ​យន្ដ​កុងតឺន័រ រួច​យក​បាវ​ស្ករស​គ្រប​សង្កត់ពីលើ យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ ដឹក​ចេញ​ចំនួន​មួយ​ឡាន​កុងតឺន័រ ដឹកចេញទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ហៅថា(ដេ២) ជា​ច្រករបៀង​របស់លោក គង់ ក្រឹ​ង ផ្ទាល់​ដែល​ធ្លាប់​រកស៊ី​ចម្លង​ឈើ ចេញទៅ​វៀតណាម រ​ប់​សិប​ឆ្នាំ​មកហើយ៕

ម៉ូតូដឹកឈើ ម៉ូតូដឹកឈើ-កែវសីមា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya