ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កាប់​ជនរងគ្រោះ​ប្លន់​​យក​ម៉ូតូ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ​

កាប់​ជនរងគ្រោះ​ប្លន់​​យក​ម៉ូតូ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ​

បាត់ដំបង ៖​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ បុរស​ម្នាក់​បន្ទាប់ពី​យ​ក​កាំបិតផ្គាក់​កាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​បាន សម្រេច បោះ​កាំបិត​ចូល​ព្រៃ ហើយ​បើក​គេចខ្លួន​រហូត​អស់​សាំង យកទៅ​លាក់ទុក​ក្នុងព្រៃ​បាត់​មួយ​យប់ ពេលចេញ​មកវិញ​ត្រូវ​សមត្ថកិច្ច
​ឃាត់ខ្លួន  ។​
​ហេតុការណ៍​ប្លន់​ខាងលើនេះ​បាន​កើតឡើង​កាលពី​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៣ នៅ​ក្រុមទី​៥ ផ្លូវលំ​ក្បែរ​ផ្ទះ​មេភូមិ ក្នុងភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
​លោក  ម៉ែន រី​ម អធិការរង​ស្រុក​សំឡូត បានអោយដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ តាំង ម៉ា​ឌី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិក​ប្រាំ ឃុំ​អូរ​ប្រសាទ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់​បណ្តោះអាសន្នក្នុងភូមិ​កើតហេតុ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ សែម រ៉​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រងរបួស​ស្មា​ឆ្វេង​រស់ក្នុង​ភូមិ
កើតហេតុ ជិះ​ម៉ូតូ​ម៉ាក វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-0819 ។​
​ជនរងគ្រោះ សែម រ៉​ន បាន​និយាយ​ដឹងថា នៅ​ម៉ោង​១​និង​៣០​នាទី​ថ្ងៃកើតហេតុ ខ្លួន​បាន​ខ្ចី​ម៉ូតូ​បងប្រុស​ដឹក​ត្រប់​និង​ម្ទេស​យកទៅ​ឲ្យ​ម៉ូ យ ពេល​ជិះ​ត្រឡប់មកផ្ទះ​វិញ​ដល់​ចំណុច​ផ្លូវកែង​ក្បែរ​ផ្ទះ​មេភូមិ ស្រាប់តែ​ឈ្មោះ ម៉ា​ឌី បាន​យក​កាំបិត​វែង​កាប់​សំដៅ​មកលើ​ខ្លួន ពេលនោះ​ខ្លួន​បង្អង់​ម៉ូតូ​គេច តែ​គេច​មិន​ផុត​បណ្តាល​អោយចំ​ស្មា​ឆ្វេង ហើយ​ខ្លួន​ក៏
​ផ្តួល​ម៉ូតូ​រត់ ពេលនោះ​ជនសង្ស័យ​បាន​រត់​កាន់​កាំបិត​ដេញ​កាប់​ខ្លួន​ទៀត មួយសន្ទុះ​ជនសង្ស័យ​បាន​ទៅ​លើក​ម៉ូតូ​ជិះ​គេច​បាត់​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya