ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » យុវជន​បដិវត្តន៍​ព​ណ៌ គង់ រ៉ៃ​យ៉ា ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ

យុវជន​បដិវត្តន៍​ព​ណ៌ គង់ រ៉ៃ​យ៉ា ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ

ភ្នំពេញ៖ នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយ​ដើរចេញ​ពន្ធនាគារ យុវជន​ឈ្មោះ គង់ រ៉ៃ​យ៉ា ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់​រូបគេ​ឲ្យ​លត់​ដំ​ខ្លួន​នៅក្នុង​ពន្ធនាគារ ហើយ​ថា​ការជាប់​ពន្ធនាគារ​នេះ​បាន​ជំរុញ​ឱ្យ​រូបគេ​មានការ​ផ្លាស់ប្តូរ​ស្ទើរតែ​ទាំងស្រុង។

យុវជន​ម្នាក់​ដែល​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​តាម​ហ្វេ​ស​ប៊ុ​ក បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ ធ្វើ​ឲ្យ​គេ​ចេះ​គិត​ជាង​មុន ពោលគឺ​មិន​ឆេវឆាវ​ទៀតឡើយ ។

យុវជន គង់ រ៉ៃ​យ៉ា បន្តថា ខ្លួន​ជាប់ពន្ធនាគារ១ឆ្នាំកន្លះ បាន​ស្វែងយល់​ពី​ខ្លួនឯង​ច្រើន។ កាលពីមុន​គិតតែ​មួយឆាវៗ ប្រៀប​បីដូច​ជា​គោស្ទាវ​ឡើងក​មិនដឹងខ្យល់ ប៉ុន្តែ​មកដល់ពេលនេះ បទពិសោធន៍​នៅក្នុង​ពន្ធនាគារ​ធ្វើ​ឲ្យ​ទទួលបាន​ច្រើន​ហើយក៏​ជូ​ចត់​ខ្លាំង​ដែរ ។

គួររំលឹកថា ក្រោយ​អនុវត្ត​ទោស​បញ្ចប់ យុវជន គង់ រ៉ៃ​យ៉ា ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ថ្ងៃទី២២ ខែកុម្ភៈ ។ យុវជន​រូបនេះ ត្រូវបាន​តុលាការ​គ្រប់​ជាន់ថ្នាក់ ពោលគឺ​តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង តុលាការ​កំពូល សម្រេច​ដូចគ្នា ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល១ឆ្នាំ៦ខែ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

យុវជន​ឈ្មោះ គង់ រ៉ៃ​យ៉ា អាយុ២៦ឆ្នាំ រហស្សនាម​នៅក្នុង​ហ្វេ​ស​ប៊ុ​ក soriya koko បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា ” តើ​មាន​អ្នកណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណាមួយ​នៅពេល​ខាងមុខនេះ ខ្ញុំ​នឹងធ្វើ​បដិវត្ត​ពណ៌​ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់ ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ ” ។

ក្រោយ​ការប្រកាស​នេះ សមត្ថកិច្ច​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​យុវជន​រូបនេះ ដោយ​ចាត់ទុក ការប្រកាស​នេះ ធ្វើឱ្យមាន​ភាពអសន្តិសុខ​ក្នុងសង្គម ៕Neat-2

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya