ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​ឆបោក​ម៉ូតូ​ពី​ក្មេងប្រុស​សិស្សសាលា​យកទៅ​បញ្ចាំ

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​ឆបោក​ម៉ូតូ​ពី​ក្មេងប្រុស​សិស្សសាលា​យកទៅ​បញ្ចាំ

ខេត្ត​ក​ណ្ត​ល៖ ករណី​ឆបោក​ម៉ូតូ​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៩ និង៣០នាទី​ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើ​កំណាត់​ផ្លូវ​បេតុង​មួយ​ខ្សែ ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឈ្មោះ សា​ម៉​ល់ ឧត្ដម ហៅ​ដុំ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​អចិន្ត្រយ៍​ភូមិ​រាជ​ធរ ឃុំ​តា​ម៉ៅ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ព្រែក​តា​ឡុង២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ឡាំ ដេវីត ភេទ​ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BI-3799 ។

ក្មេងប្រុស​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅរក​ឌុប​ស្ត្រី​ជា​ម្តាយ​នៅ​ផ្សារ​តាខ្មៅ​ថ្មី ។ ពេលទៅដល់​ផ្សារ​មិន​ជួប​ស្ត្រី​ជា​ម្តាយ​ក៏​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ​នៅឯ​សង្កាត់​ចាក់អង្រែ​ក្រោម​វិញ ខណៈនោះ​ក៏បាន​ជួប​ជនសង្ស័យ​តាមផ្លូវ ។ ជនសង្ស័យ​ក៏បាន​សុំ​ក្មេងប្រុស​រងគ្រោះ​ដែលជា​អ្នក​ធ្លាប់​ស្គាល់គ្នា​ជិះ​ទៅផ្ទះ​ដែរ ពេល​ជិះ​បាន​បន្តិច​ជនសង្ស័យ​ក៏បាន​សុំ​ក្មេងប្រុស​រងគ្រោះ​បើក​ម៉ូតូ​វិញ ដោយ​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ជិះ​ក្រោយ ។

ប្រភព​ដដែល​បាន​បន្តទៀតថា ពេល​បើក​ម៉ូតូឌុប​ជនរងគ្រោះ​បាន​បន្តិច​ជនសង្ស័យ​ក៏​ប្រើល្បិច​ជា​ជ្រុះ​លុយ ហើយ​បាន​ឈប់​ម៉ូតូ​ឲ្យ​ជនរងគ្រោះ​ចុះ​រើស ខណៈ​ជនរងគ្រោះ​កំពុង​រើស​លុយ ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេចខ្លួន​បាត់ទៅ ។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ទោះជា​យ៉ាងណា​ជនសង្ស័យ​បានគេច​ខ្លួន​បាត់ទៅហើយ ។ លុះ​មកដល់​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើប​ជនរងគ្រោះ​តាមរក​ជនសង្ស័យ​ឃើញ​ក៏​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

kdal-3-14

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya